កប់ណាស់! បាត់មុខពីវិស័យរឿងភាគ ៣ ឆ្នាំ ទីបំផុត Yoona ត្រលប់មកវិញហើយ

ក្រោយបាត់មុខពីវិស័យរឿងភាគ ៣ ឆ្នាំ​ ទីបំផុតតារាស្រីរូបស្រស់ជើងស្រឡូន Yoona ត្រៀមខ្លួនត្រលប់មកវិញជាមួយរឿងភាគថ្មីហើយ។ នេះបើយោងតាមប្រភពពត៌មាន kstarlive កាលពីថ្ងៃ​ទី ២៥ ខែមីនា នេះ

យោងតាមប្រភពពត៌មានដដែលនេះ បានប្រាប់ឲ្យដឹងថារឿងភាគថ្មីដែលតារាស្រីរូបនេះនឹងចូលសម្ដែងមាន​ចំណងជើង​ថា​ «Hush» ដែលគ្រោងនឹងចាក់ផ្សាយនៅលើបុស្ដិ៍​ទូរទស្សន៍ JTBC។ ជាពិសេសរឿងភាគដ៏ថ្មីស្រឡាងមួយនេះ ក៏ដកស្រង់ចេញពី​ប្រលោមលោមល្បីដែលមាន​ចំនងជើង​ថា «Silence Alert»

ទន្ទឹមនឹងនេះផងដែរ តារាសម្ដែងប្រុសដែលត្រៀមចាប់ដៃគូ ជាមួយ Yoona ក្នុងរឿងភាគនេះ គឺលោក Hwang Jungmin ដែលនេះជាការ​ត្រឡប់​មក​វិញ​ជា​លើក​ដំបូង ក្រោយ​បាត់មុខពី​វិស័យ​រឿងភាគអស់​រយៈពេល​ជាង ៨ឆ្នាំផងដែរ៕

អត្ថបទដោយ៖ ស្រីពេជ្រ