ប្ដីល្អមែន! ខណៈប្រពន្ធសរសៃខ្ចី ស្វាមីរបស់ Noey បានធ្វើរឿងមួយនេះយ៉ាងពិសេសសម្រាស់នាង!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹង កន្លងទៅប៉ុន្មានថ្ងៃហើយដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Noey Chotika សម្រាលកូនទី២របស់ខ្លួន មានមុខាមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់។

យ៉ាងណាមិញក្រោយពេលតារាស្រីរូបនេះ សម្រាលកូនទី២រួចមក គ្រប់គ្នាក៏ឃើញស្វាមីនាងកាន់តែបំពេញតួនាទីជាស្វាមីដ៏ល្អ និងឪពុកដ៏គំរូម្នាក់ផងដែរ ដោយក្នុងនោះថ្មីៗនេះ គេបានឃើញលោកអង្គុយកក់សក់ឲ្យភរិយាយ៉ាងយកចិត្តទុកដាក់ ខណៈភរិយានៅសរសៃខ្ចីបន្ទាប់ពីសម្រាលកូនរួច។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសរសើរ និងរំភើបចិត្តជំនួស Noey ដែលមានស្វាមីល្អបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី