រូបមន្ដបែបនេះសោះ! ទើបតារាស្រីចិនវ័យក្មេងកំពុងល្បី Ju Jing Yi រក្សាទម្ងន់បានថេរត្រឹម ៣៨ គីឡូ

Ju Jing Yi គឺជាតារាស្រីវ័យក្មេងម្នាក់របស់ប្រទេសចិន ដែលកំពុងទទួលបានកាលចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ពីព្រោះតែសម្រស់ដ៏ស្រស់ស្អាត និងរាងដ៏តូចច្រលឹងរបស់នាង គួបផ្សំនឹងការសម្ដែងដ៏ប៉ិនប្រសប់ថែមទៀត កាន់តែធ្វើឲ្យនាងកាន់តែមានឈ្មោះល្បីក្នុងវិស័យសិល្បះចិន។

កាលពីពេលថ្មីៗ កន្លងទៅនេះ រូបនាងបាន Live វីដេអូ ដើម្បីជជែកលេងកម្សាន្ដជាមួយអ្នកគាំទ្ររបស់ខ្លួន។​ ស្របពេលនោះផងដែរ តារាស្រីរូបនេះក៏កំពុងតែញ៉ាំនំបុ័ងយ៉ាងមានសេចក្ដីសុខ តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គឺរូបនាងបានចំណាយពេលយ៉ាងយូរក្នុងការទំពារ។ នំបុ័ងមួយចំនិតនាងចំណាយពេល ៣៧ វិនាទី ក្នុងការញ៉ាំ ឬស្មើនឹងទំពារ ៣២ ដង។ ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្ររបស់ Ju Jing Yi ជឿជាក់ថា នេះគឺជាវិធីសាស្ដ្រក្នុងការញ៉ាំអាហាររបស់តារាស្រីរូបនេះ ដែលជួយឲ្យរូបនាងមានទម្ងន់តែ ៣៨ គីឡូ។ ពោលទំពារឲ្យអាហារម៉ត់ល្អ ក្រពះឆាប់រំលាយ ថ្វីបើចំណាយពេលយូរតែញ៉ាំអស់តិច៕

ប្រភព៖ 8days.sg

អត្ថបទដោយ៖ ស្រីពេជ្រ