ក្រោយកូវីដ១៩ ធូរស្បើយខ្លះនៅចិន! រឿងភាគល្បីៗ ប៉ុន្មានរឿងនេះ សម្រុកថតឡើងវិញហើយ

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីរយៈពេលប៉ុន្មានខែមុន កំឡុងពេល ជំងឺ កូវីដ១៩ រីករាលខ្លាំងនៅក្នុងប្រទេសចិន វិស័យសិល្បះក្នុងប្រទេសមួយនេះ បានរាំងស្ទះយ៉ាងខ្លាំង។ រឿងភាគទាំងអស់ត្រូវផ្អាកថត តារាសម្ដែងជាច្រើនត្រូវសំងំនៅផ្ទះព្រោះគ្មានការងារធ្វើ និងដើម្បីសុវត្ថិភាព។ មែនទែនទៅ ក្រោយការរីករាលដាលនៃជំងឺមួយនេះ ហាក់ដូចជាធូរស្បើយក្នុងប្រទេសចិន រឿងភាគជាច្រើនដែលសុទ្ធសឹងតែចូលរួមសម្ដែងដោយកំពូលតារាល្បីៗ ប្រចាំប្រទេសក៏បានចាប់ផ្ដើមសម្រុកថតឡើងវិញ។ ខណៈរឿងភាគដែលមិនទាន់ថតក៏រៀបចំខ្លួនហើយស្រេចដើម្បីបើកកាម៉េរាថតផងដែរ។

តោះទៅមើលថាមានរឿងភាគអ្វីខ្លះ៖

១ Legend Of Fei (សម្ដែងដោយ Wang Yibo និង Zhao LiYing)

២ Thank You Doctor (សម្ដែងដោយ YangMi និង Bai Yu)

៣ To Dear Myself ( សម្ដែងដោយ Zhu Yilong និង Liu Shishi)

៤ The Golden Hairpin (សម្ដែងដោយ Yang Zi និង Kris Wu)

៥ Princess Changge (សម្ដែងដោយ Dilraba និង Leo Wu )

៦ Immortality (សម្ដែងដោយ Leo Luo និង Arthur Chen)

អត្ថបទដោយ៖​ ស្រីពេជ្រ