ចេញហើយ! លទ្ធផលការវិភាគផ្ទៃមុខកូនប្រុស តារាថៃ Rangsit ដូចប៉ា ដែលជាតារា ឬដូចម៉ាក់ជនជាតិកូរ៉េ?

លោក Rangsit បានបង្ហាញអារម្មណ៍រំភើបញ៉ាប់ញ័រជាខ្លាំងក្រោយពេលលទ្ធផលវិភាគផ្ទៃមុខកូនរបស់លោកចេញមកថាមានមុខមាត់ដូចលោកស្ទើរតែ100% អាចនិយាយបានថាដូចបេះដាក់តែម្តង។

ពិតណាស់ប្រិយមិត្ត បច្ចេកវិទ្យាពិតជាជឿនលឿន ដែលពេលនេះ គេអាចធ្វើការវិភាគមុខមាត់ទារក ដែលនៅក្នុងផ្ទៃម្តាយ ថានឹងមានមុខមាត់យ៉ាងណានាពេលកើត។

ជាក់ស្តែង តារាសម្តែងថៃ លោក Rangsit បានបង្ហោះរូបកូន ដែលគ្រូពេទ្រវិភាគចេញមកហើយនោះ នៅក្នុងបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនលោក ឈ្មោះ  @auan_rangsit ដែលខណៈពេលនេះភរិយាសញ្ជាតិកូរ៉េរបស់បានពរពោះ 24 សប្ដាហ៍ហើយ។

មិនតែប៉ុណ្ណោះលោកក៏បានសរសេរចំណងជើងអបជាមួយរូបកូនប្រុសរបស់គាត់នៅក្នុង Instagram ដែលធ្វើឲ្យបណ្ដាប្រិយមិត្តរំជួលចិត្តជាខ្លាំងថា៖

“ទើបតែដឹងថាឥលូវនេះអាចធ្វើការវិភាគផ្ទៃមុខទារកដែរនៅក្នុងផ្ទៃបាន ប៉ុន្ដែលទ្ធផលចេញមកបែបណាមិនសំខាន់ សូមតែម៉្យាងគឺសុំឲ្យម៉ាក់ៗនិងកូនមានសុខភាពល្អនិងសុវត្តិភាពគឺគ្រប់គ្រាន់ហើយ”

អត្ថបទដោយ៖ នីតា