ទៀតហើយ! កូនស្រី Por នៅតែយំរកឪពុកទោះបីជាលោកស្លាប់ទៅច្រើនឆ្នាំហើយក៏ដោយ!(មានវីដេអូ)

ជាការពិតណាស់ បើគិតមកទល់នឹងពេលនេះ រយៈពេល៤ឆ្នាំហើយ ដែលអតីតតារាសម្ដែងប្រុសលោក​ Por Tridsadee ទទួលមរណៈភាព តែកន្លងមកភរិយាលោកនៅតែនឹករលឹកលោកគ្មានថ្ងៃភ្លេចនោះទេ ជាពិសេសនោះគឺកូនស្រីតែងតែយំនឹកលោកគ្រប់គ្នាតែម្ដង។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាង Bo Vanda បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពកូនស្រីខ្លួនកំពុងតែយំឱបអ្នកនាង ព្រោះតែនឹកលោកប៉ារបស់គេពេក និងថែមទាំងសរសេរសាររៀបរាប់យ៉ាងក្ដុកក្ដួលទៀតថា៖

«នេះជា ទារុណកម្មមួយទៀត ដែលអាចធ្វើបានត្រឹមតែតស៊ូទ្រាំ នឹងក្ដីនឹករឭក ទាំងខ្ញុំ និងក្មេងតូច ដែលបានរងចាំ ចង់ជួប ចង់ឱប តែយើងនឹងឆ្លងកាត់ពេលវេលានេះឲ្យបាន ទោះបីជាត្រូវការពេលវេលាយូរប៉ុណ្ណាក៏ដោយ តែម៉ាក់នឹងព្យាយាមធ្វើឲ្យកូន ញញឹមជំនួសយំ នៅពេលដែលកូននឹកឪពុក។ ម៉ាក់នឹងជួយកូនឱ្យឆ្លងផុត ពេលវេលាដ៏ឈឺចាប់នេះឲ្យបាន»។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែកើតចិត្តអាណិតអាសូរកូនស្រីអតីតតារាប្រុសរូបនេះ និងសរសើរទឹកចិត្តនាងដែលស្រលាញ់ឪពុក នៅតែនឹកនាគ្រប់ពេលវេលា ទោះបីជាពេលនេះលោកឃ្លាតឆ្ងាយយ៉ាងណាក៏ដោយ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

อีกหนึ่งความทรมานที่ทำได้เพียงอดทนและต่อสู้กับความคิดถึง ของเด็กน้อยที่รอคอยที่อยากจะเจออยากจะกอดอยากจะหอมอยากจะให้อุ้ม เราจะผ่านช่วงเวลานี้ไปให้ได้ ถึงแม้มันต้องใช้เวลาแต่แม่ก็จะพยายามทำให้หนูมีช่วงเวลา ที่เวลาหนูคิดถึงพ่อหนูจะต้องมีรอยยิ้มแทนน้ำตานะมะลิ แม่กับพี่โต้และป้าปูจะช่วยให้หนูผ่านช่วงเวลานี้ไปให้ได้ อีกหนึ่งวันที่เจ็บปวดจริงๆ #ขอเป็นกำลังใจให้กับหลายๆคนเช่นกันนะคะ ??❤️

A post shared by Bo Vanda (@vanda29) on

អត្ថបទដោយ៖ស៊ីវលី