ឡូយកប់! Zhao LiYing បង្ហោះរូបហាត់ប្រាណចេញសាច់ដុំ ឃើញហើយប្លែកភ្នែក

បន្ទាប់ពីសម្រាលកូនរួចកាលពីដើមឆ្នាំមុន កំពូលតារាសម្ដែងស្រីលំដាប់ A របស់ប្រទេសចិនត្រូវបានអ្នកគាំទ្រជាច្រើនរបស់នាងផ្ទាល់មានការព្រួយបារម្ភ ពីព្រោះតារាស្រីរូបនេះ ត្រូវសម្រកទម្ងន់ដើម្បីត្រៀមថតរឿងថ្មីរបស់ខ្លួន «Legend Of Fei» កាលពីចុងឆ្នាំមុន។

មែនទែនទៅ មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រីវ័យ  ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ថារូបនាងកាន់តែមានរាងតូចស្ដើង ជាងកាលពីពេលមិនទាន់សម្រាលកូនទៅទៀត ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រកាន់តែមានក្ដីព្រួយបារម្ភពីសុខភាពរបស់នាង។ តែទោះជាយ៉ាងណាក្ដី នាពេលថ្មីៗ អ្នកម្ដាយកូនមួយរូបនេះ ក៏បានបង្ហោះរូបភាពហាត់ប្រាណប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម Weibo ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ងាក់ផ្អើលខ្លាំង។

ក្នុងរូបភាពនោះបង្ហាញឲ្យឃើញសាច់ដុំដើមដៃ និងសាច់ដុំពោះ អមជាមួយចង្កេះដ៏តូចច្រលឹង ដែលពិតជាប្លែកខ្លាំង និងបង្ហាញឲ្យឃើញពីសុខភាពរាយកាយរឹងមាំ បើទោះជាមាឌតូចបន្ដិចក៏ដោយ។ បន្ទាប់ពីឃើញនូវរូបភាពបែបនេះ អ្នកគាំទ្រជាច្រើនបានចូលបញ្ចេញមតិសរសើរក៏ដូចជាបង្ហាញនូវភាពរីករាយ ព្រោះតារាស្រីរូបនេះ ហាក់ដូចជាមានសុខភាពកាន់តែរឹងមាំ មិនចោទជាបញ្ហាអ្វីនោះទេ៕

អត្ថបទដោយ៖ ស្រីពេជ្រ