អាណិតមែនពេលឃើញម្តាយតារាកំប្លែងភេទទី៣ មីស្ទើឃ្វីន យំរៀបរាប់រឿងគ្មានលុយធ្វើបុណ្យកូន

អាណិតណាស់ តារាសម្តែងនិងតួកំប្លែងភេទទី៣ លោកមីស្ទើឃ្វីន ទទួលមរណៈភាពហើយកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ បើទោះបីជាខំព្យាយាមព្យាបាលជម្ងឺប្រចាំកាយអស់រាប់ឆ្នាំក៏ដោយ។

លោក អ៊ឹម ជីវ៉ា អ្នកដឹកនាំក្រុមសិល្បករនិងតួកំប្លែងភេទទី៣នៅកម្ពុជាបានធ្វើសេចក្តីជូនដំណឹងឱ្យដឹងថា អាណិតណាស់ តារាសម្តែង លោកមីស្ទើឃ្វីន ទទួលមរណៈភាពហើយ កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅឯងមន្ទីរពេទ្យរុស្ស៊ី។ អ្វីដែលកាន់តែអាណិតអាសូរនោះ ម្តាយរបស់តារានេះគ្មានលុយណច្រើនធ្វើបុណ្យដូចគេ បានត្រឹមអង្គុយយំសោកសៅមុខសពកូនប្រុស។

លោក អ៊ឹម ជីវ៉ា បាននិយាយថា “អាណិតណាស់មានតែពីនាក់ម្តាយកូនគ្មានលុយធ្វើបុណ្យទេ ។ ពេលនេះសពកំពុងតម្តល់នៅវត្តអង្គតាមិញ បងប្អូនអើយជួយគាត់ផង
អាណិតណាស់មានតែពីនាក់ម្តាយកូនគ្មានលុយធ្វើបុណ្យទេ។ ពេលនេះសពកំពុងតម្តល់នៅវត្តអង្គតាមិញ បងប្អូនអើយជួយគាត់ផង”។

សូមបញ្ជាក់ថា តារាសម្តែងភេទទី៣រូបនេះ មានជំងឺមហារីកកូនកណ្តុរនិងជំងឺសួត របេង បានធ្លាក់ខ្លួនឈឺរយៈពេលជិត៣ឆ្នាំហើយ ដោយសព្វថ្ងៃរស់ពឹងលើជំនួយសប្បុរសជនទាំងស្រុង ដោយក្រុមគ្រួសារដើខ្ចីលុយគេក៏គ្មានអ្នកអោយដែរ បញ្ហាដោយសាគ្រួសារក្រីក្រខ្លាំងពេក ណាមួយមានតែ២នាក់ម៉ែកូនក្នុងបន្ទប់ជួល់ ក្នុងរាជធានីភ្នំពេញ៕

ទស្សនាវិឌីអូកិច្ចសំភាសន៍លោក អ៊ឹម ជីវ៉ា រវាងម្តាយសម្តែងលោក មីស្ទើឃ្វីន៖