ទាល់តែរកអ្នកច្បាប់ទើបដឹងការពិត! តារាចម្រៀង ព្រាប សុវត្ថិ ពិតជាសងផ្ទះរំលោភចូលផ្លូវរួមមែន

រឿងមួយដែលនឹកស្មានមិនដល់ តារាចង្រៀងដ៏ល្បីឈ្មោះ ប្រចាំទេស បែរជាពេលនេះទើបតែទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើរបងរំលោភលើ ចិញ្ចើមផ្លូវ ដែលពីពេលមុន តារាចង្រៀងម្នាក់នេះ បានបដិសេធថាខ្លួន មិនបានធ្វើដូចការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននោះទេ។

ហេតុការណ៍ដែលលោកព្រាព សុវត្ថិ បានទទួលថាខ្លួនពិតជាមានកំហុសមែន ក្រោយពីមន្ទីសូរិយោដី រួមទាំងចៅសង្កាត់ខណ្ឌសែនសុខ នៅព្រឹកថ្ងៃច័ន្ទទី៦ ខែកក្កដា ឆ្នាំ២០២០ បានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងដោយបាញ់ GPS នៅចំណុចដែលមានបញ្ហា ត្រង់ព្រំប្រទល់ដីរបស់ លោក ព្រាប សុវត្ថិ ពេលនេះទើបដឹងថា សំណង់ផ្ទះរបស់ លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់ រំលោភលើចិញ្ចើមផ្លូវ។

ក្នុងករណីនេះលោកព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ចំពោះការវាស់វែងរបស់មន្ទីរសូរិយោដីផងដែរ។ ដែលចំណុចនេះពីមុន តារាចង្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជារូបនេះ បែរជានិយាយផ្សេង ខុសពីការពិត ថាខ្លួនពិតជាស្អាតស្អំ ត្រឹមត្រូវ មិនរំលោភបំពាន អ្នកជិតខាងណានោះទេ ប៉ុន្តែពេលនេះការពិតជាស្តែងបានបង្ហាញ អោយបងប្អូនឃើញហើយ។

បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើមុនពេលមានបញ្ហា ផ្ទុះឡើងបែបនេះ មូលហេតុអ្វីលោក ព្រាប សុវត្ថិ មិនព្រមទទួលស្គាល់ការពិត ហេតុអ្វីពេលនេះ ទើបតែដឹងថាខ្លួនពិតជាខុសទៅវិញ?។

សូមរំលឹកផងដែរថា ទីលំនៅរបស់តារាចំរៀង លោក ព្រាប សុវត្ថិ ដែលមានទីតាំងស្ថិតនៅ ភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ បានសាងសង់រំលោភលើចិញ្ចើមផ្លូវ ធ្វេីអោយផ្លូវរួមតូច និងបានធ្វើរោងអារឈើ បិទផ្លូវ នៅខាងក្រោយផ្ទះរបស់លោក និងធ្វើឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងទីតាំងខាងលើជាច្រើនគ្រួសារ។

កន្លងមកប្រជាពលរដ្ឋក៏បានប្ដឹងទៅអាជ្ញាធរចំពោះពីបញ្ហាសង់រោងឈើបិទផ្លូវនៅខាងក្រោយផ្ទះរបស់តារាចម្រៀងលោកព្រាបសុវត្ថិ បើទោះបីជាអាជ្ញាធរទទួលបានបណ្ដឹងរបស់ប្រជាពលរដ្ឋហើយ ហេីយនៅតែគ្មាដំណោះស្រាយរហូតប្រជាពលរដ្ឋធ្វើការទំនាក់ទំនងទៅអ្នកសារព័ត៌មានដើម្បីចុះមកធ្វើការផ្សាយផ្ទាល់ ពេលនោះទើបអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ញាប់ដៃញាប់ជើង ចុះមកមូលដ្ឋាននឹងបើកការប្រជុំជាមួយប្រជាលរដ្ឋរួមទាំងលោក ព្រាព សុវត្តិ ដើម្បីដោះស្រាយពីបញ្ហាខាងលើនេះ។

ក្រោយមកលោកព្រាបសុវត្ថិក៏បានយល់ព្រម រុះរើរោងឈើដែលនៅខាងក្រោយផ្ទះចេញ ហើយបានឲ្យប្រជាពលរដ្ឋសុំទោសគាត់ជាសាធារណៈដែលបានហៅអ្នកព័ត៌មានធ្វើការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់គាត់និងបានចោទប្រជាពលរដ្ឋម្នាក់ដែរជាគ្រូពេទ្យថាគាត់ឆ្កួតបានយកប្លង់មកពីណា ចោតគាត់ (លោក ព្រាប សុវត្ថិ ) ថាសាសង់រំលោភលើចិញ្ចៀមផ្លូវកាលពីពេលនោះ៕

រូបភាពកាលកន្លងមកដែលផ្ទុះការតវ៉ានឹងលោក ព្រាប សុវត្ថិ៖