កូនល្អមែន! Ice Preechaya មើលថែលោកបា៉បានយ៉ាងល្អ ខណៈគាត់កំពុងនៅមន្ទីរពេទ្យ!(មានរូបភាព)

កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងថៃស្រី Ice Preechaya ហាក់បីដូចជានៅមិនសុខក្នុងខ្លួនទាល់តែសោះ ក្រោយពេលលឺដំណឹងថាឪពុករបស់លោកបានធ្លាក់ខ្លួនឈឺ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យថែមទៀតផង។

មិនត្រឹមតែប៉ុនណោះ ក្រោយពេលឪពុកធ្លាក់ខ្លួនឈឺ តារាស្រីរូបនេះ តែងតែនៅមើលថែឪពុក ហើយបើទោះបីជានាងមិនបានបញ្ជាក់ពីស្ថានភាពជម្ងឺរបស់ឪពុកពិតមែន តែមើលទៅគាត់ហាក់បីដូចជាឈឺធ្ងន់ធ្ងរខ្លាំងណាស់ ។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហោះរូបភាពជាមួយនិងឪពុក អមជាមួយសារលើកទឹកចិត្តថា «តស៊ូឡើងណាប៉ាជាទីស្រឡាញ់របស់ខ្ញុំ។ ថ្ងៃនេះអ្វីៗគ្រប់យ៉ាងត្រូវតែល្អប្រសើរ។ ស្រលាញ់ប៉ាខ្លាំងបំផុត #Mysuperdad #loveyou #Godfamily #praywaittrust»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមិត្តភក្តិក្នុងសិល្បៈជាច្រើនរបស់នាងក៏បាននាំគ្នា ចូលទៅបញ្ចេញមតិលើកទឹកចិត្តដល់នាង និងជូនពរឲ្យលោកបា៉នាងឆាប់ជាគ្រប់ៗគ្នាទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី