តោះ! មកស្គាល់តារាថៃល្បីឈ្មោះជាង10រូប ដែលកើតចេញពីគ្រួសារមានស្តុកស្តម្ភ ម្នាក់ៗសុទ្ធតែអស់ទាស់!

តារាថៃល្បីៗជាច្រើនដែលមានសមត្ថភាពសម្តែងខ្ពស់ និងរូបសម្រស់បាន តែងតែមានការងារសិល្បៈជាច្រើនស្ទើរមិនលោះថ្ងៃ ដែលទាំងនេះជាកត្តាដែលធ្វើឱ្យតារាជាច្រើនមានទ្រព្យសម្បត្តិច្រើនទៅតាមសមត្ថភាពរបស់ខ្លួន។

ជាក់ស្តែងមានាតារាថៃជាច្រើន មិនមែនក្លាយទៅជាអ្នកមានទ្រព្យដោយសារតែការងារសិល្បឡើយ ដោយមានតារាច្រើនណាស់ដែលមានកំណើតចេញពីគ្រួសារមានទ្រព្យស្តុកស្តម្ភតែម្តង ដែលអាចនិយាយបានថាមិនធ្វើការងារសិល្បៈក៏មានលុយចាយដែរ។

ដូច្នេះមកតាមដានទាំងអស់គ្នា ថាតើមានតារាថៃណាខ្លះដែលប្រសូតពីគ្រួសារអ្នកមាន ៖

១. Yaya Urassaya

តារាស្រីល្បីឈ្មោះ យ៉ាយ៉ា មានឪពុកគឺជាពាណិជ្ជករល្បីឈ្មោះដ៏ស្តុកស្តម្ភម្នាក់។

២. Punpun Suttata

តារាស្រី Punpun មានឪពុកដែលប្រកបអាជីវកម្មនាំចូលធ្យូងថ្ម។

៣. James Ma

តារាសម្តែងប្រុស James Ma មានឪពុកគឺជាពាណិជ្ជករនាំចេញនាំចូល ថែមទាំងមានអាជីវកម្មខាងអចលទ្រព្យទៀតផង។

៤. Pim Pimprapa

គ្រួសាររបស់តារាស្រី Pim Pimprapa ប្រកបអាជីវកម្មនាំចូលគ្រឿងម៉ាស៊ីនពីប្រទេសជប៉ុន។

៥. Peach Pachara និង Pok Passakorn

គ្រួសាររបស់តារាទាំង២ដួងនេះ គឺជាម្ចាស់ក្រុមហ៊ុន Central Group ដែលពាក់ព័ន្ធនឹងអចលនទ្រព្យ ហាងលក់ដូរដុំ និងរាយ បដិសណ្ឋារកិច្ច រួមទាំងភោជនីយដ្ឋានផងដែរ។

៦. Min Pechaya

គ្រួសាររបស់តារាសម្តែងស្រីល្បីឈ្មោះនេះប្រកបអាជីវកម្មខាងអចលនទ្រព្យ និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់។

៧. Golf Pichaya and Mike D. Angelo

គ្រួសាររបស់បងប្អូនតារាចម្រៀង និងសម្តែងប្រុសស្អាតទាំង២រូបនេះ ប្រកបអាជីវកម្មជាម្ចាស់ប្រេន Michelangelo ដែលជាផលិតផលធ្វើពីស្បែកដ៏ល្បីឈ្មោះរបស់ប្រទេសថៃជាង ៣០ឆ្នាំមកហើយ។

៨. 2PM’s Nickhun

គ្រួសាររបស់តារាចម្រៀងកូរ៉េដ៏ល្បីនៅក្នុងក្រុម 2PM ដែលមានដើមកំណើតជាជនជាតិថៃម្នាក់នេះ ប្រកបអាជីវកម្មល្បីៗជាច្រើននៅក្នុងប្រទេសថៃ៕