Pancake ធ្វើឲ្យអ្នកគាំទ្រភ័យបុកពោះចំនួសក្រោយពីនាងឡើងទៅលើអគាកញ្ចាក់ដ៏ខ្ពស់ជាន់ទី 78 ហើយនាងក៏……! (មានរូបភាព)

ចាត់ទុកថាជាតារាសម្ដែងម្នាក់ទៀតដែលស្រលាញ់ការធ្វើលំហាត់ប្រាណ ដូច្នេះហើយនាងតែងតែហាត់ប្រាណយ៉ាងទៀងទាត់ មិនថានៅកន្លែងហ្វិតនេតឬក៏នៅផ្ទះទេ សម្រាប់តារាស្រីរាងស្អាត Pancake អាចនិយាយបានថារក្សារាងបានស្អាតរហូតនិងគ្រប់ពេលវេលាតែម្ដងហើយរហូតធ្វើឲ្យស្រីៗទូទាំងប្រទេសច្រណែនហើយ

ពេលថ្មីៗនេះ Pancake បានយកឈ្នះខ្លួនឯងដោយការលេងយូហ្កាក្បាច់ដ៏លំបាកបំផុតជាមួយនិងគ្រូបង្វឹក ដោយដេកផ្ទាល់ទៅនិងកញ្ចក់វាពិបាកណាស់ទៅហើយ តែរឿងនេះតួឯកស្រីសុំយកឈ្នះចិត្តខ្លួនឯងទៅហាត់លើកញ្ចក់ជាន់ទី 78 តែម្ដង

ដោយនាងបានផុសរូបខណៈកំពុងហាត់យូហ្កាលើដំបូលកញ្ចក់កប់មេឃជាន់ទី 78 ព្រមជាមួយនិងឃ្លាដែលនាងសរសេរថា “???? ?? ??? ??? …. ??? ? ??? ??? ?⛅️??‍♀️ ការដែលសាកល្បងធ្វើអ្វីថ្មីៗដែលមិនបានព្រៀងទុកគឺជារឿងដែលរីករាយបំផុត ហើយវាក៏ពិបាកខ្លាំងណាស់ដែរ រឿងខ្លះអាចជាពិបាកសម្រាប់មនុស្សខ្លះ…ហើយរឿងខ្លះវាអាចជាងាយសម្រាប់អ្នកខ្លះ??‍♀️”

“គ្រូអូប្រាប់ថាត្រូវជឿទុកចិត្តរវាងគ្នានិងគ្នា ទើបយើងអាចធ្វើបានចា (ទើបទទួលបានរូបភាពទាំងអស់នេះ) ? ធ្វើបានដោយល្អ គ្រូជឿជាក់យើងក៏ជឿជាក់ដែរចា555 អគុណគ្រូអូ និងបងៗដែលបានមកជួយរៀបចំក្បាច់ណាចា” ចង់ប្រាប់ទាំងខ្ពស់ទាំងស្រៀវតែម្ដងហើយចា

អត្ថបទដោយ : នីត្តា