មិននឹកស្មានសោះ! ក្រោយពីស្វាមីស្លាប់ទៅ ភរិយា តួឯករឿង ថងខ្វាវ ធ្លាក់ខ្លួនស្គមសល់តែស្បែកនិងឆ្អឹង!(មានរូបភាព)

បើីគិតមកដល់ថ្ងៃនេះ អតីតតារាសម្ដែងប្រុស លោក Tua Sarunyoo បានលាចាកលោកនេះទៅអស់រយៈពេលជិត២ខែមកហើយ ហើយមហាជននិងហ្វេនៗនៅតែមិនទាន់ភ្លេចទុក្ខដ៏ក្រៀមក្រំមួយនេះនោះទេ ជាពិសេសនោះគឺភរិយារបស់លោកផ្ទាល់ តែងតែបង្ហោះរូបភាពនិងសារនឹករលឹកស្វាមីជានិច្ច។

ជាក់ស្ដែងថ្មីៗនេះ ភរិយាអតីតតារាសម្ដែងប្រុសរូបនេះ អ្នកនាង Ple Hattaya បានចែករំលែករូបភាព ក្នុងដំណើរកំសាន្តយ៉ាងភាពសប្បាយរីករាយ នៅលើ Instagram ជាមួយនឹងការតុបតែងខ្លួន ក្នុងសម្លៀកបំពាក់ពណ៌លឿង និងបៃតង ដ៏ចែងចាំង សាកសមនឹងទិដ្ឋភាព​ បែបធម្មជាតិ ក្បែរតំបន់ព្រៃឈើ មើលទៅពិតជាទាក់ទាញខ្លាំងណាស់។

តែតាមរយៈរូបភាពនេះ មហាជនជាច្រើនបានចាប់អារម្មណ៍រូបរាងរបស់អ្នកនាងពេលនេះ ហាក់បីដូចជាប្រែប្រួលខ្លាំងណាស់ ពោលគឺធ្លាក់ខ្លួនស្គមខ្លាំង សឹងតែនៅសល់តែស្បែកនិងឆ្អឹងទៅហើយ ធ្វើឲ្យគ្រប់គ្នាឃើញហើយនាំគ្នាបញ្ចេញមតិព្រួយបារម្ភពីសុខភាពអ្នកនាងយ៉ាងខ្លាំងទៀតផង៕

តោះ! ចង់ជ្រាបកានតែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

រូបភាពអ្នកនាង Ple Hattaya មើលទៅស្គមសល់តែស្បែកនិងឆ្អឹង

អត្ថបទដោយ៖ស៊ីវលី