ក្រោយ​ពីបាន​សម្រាក​ពី​វិស័យសិល្បៈ​ជិត​១០ឆ្នាំ លោក​សុវណ្ណ មករា បាន​ចាប់ផ្តើម​សម្តែង​រឿង​សាជាថ្មី​ម្តងទៀត​

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាព លោក សុវណ្ណ មករា បានស្ងាត់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយ ជាមួយនឹងការងារថ្មីៗរបស់លោក មានភាពមមាញឹកយ៉ាងខ្លាំង។

តែពេលនេះស្រាប់តែលោកបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើប នៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយលោកបានបង្ហោះរូបភាពមួយសន្លឹក ភ្ជាប់ជាមួយនឹងសារដ៏មួយបញ្ជាក់ថា លោកនឹងត្រលប់មក ដើរក្នុងវិស័យនេះវិញជាថ្មីម្តងទៀត ថែមទាំងត្រៀមបញ្ចេញសារដៃឆាប់ៗនេះផងដែរ។

ដោយក្នុងនោះលោកបានបន្ថែមថា៖ “ផ្អាកជិតដប់ឆ្នាំហើយចឹងសូមប្អូនអ្នកដឹកនាំកុំប្រកាន់បងអី អាចមិនសូវចាំប្រារ៉ូ ដូចពីមុនទេ អរគុណក្រុមការងារ MKR ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបញ្ចេញស្នាដៃម្ដងទៀតនៅក្នុងរឿង «បញ្ចប់ស្នេហ៍ត្រឹមអូន» ដែលនឹងដាក់បញ្ចាំងនៅក្នុង ស្ថានីយ៍ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ”។

ទន្ទឹមនឹងដំណឹងមួយនេះផងដែរ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបនៅក្នុងចិត្ត និងត្រៀមចង់មើលរឿងថ្មីដែលលោកបានចូលសម្តែង ខណៈពេលដែលឈប់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកនេះ៕