ពិតជាមានក្តីសុខមែន! តារាចម្រៀង​ មាស សុខសោភា និង​ប្តី​ដ៏ស្រស់ស្អាត​ ដើរកម្សាន្ត​បែបស្វីត​ស្វីត​នៅប្រទេសកាណាដា​

តារាចម្រៀងដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា​អ្នកនាង​ មាស សុខសោភា ក្រោយ​ពីទំនេរ​ពីសីល្បៈ បាន​ដឹកដៃស្វាមី​ទៅដើរលេងកម្សាន្ត​នៅប្រទេស​កាណាដា យ៉ាង​មាន​សុភមង្គលជាទីបំផុត​។

ប៉ុន្តែទោះបីយ៉ាងណាក៏ មាស សុខសោភា មិនបានបោះបង់វិស័យសិល្បៈនោះទេ ដោយមានការសម្ដែងជាច្រើននៅទីនោះ ព្រមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ។ ជាពិសេសនាងតែងតែមានការបង្ហោះ រាល់សកម្មភាពប្រចាំថ្ងៃចែកជូនដល់ហ្វេនៗនៅស្រុកខ្មែរជានិច្ច។

ជាក់ស្ដែង ថ្មីៗនេះ មាស សុខសោភា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញពីដំណើរកម្សាន្តលំហែអារម្មណ៍ ជាមួយម្ចាស់បេះដូងរបស់នាងនៅឯតំបន់រមណីយដ្ឋានមួយក្នុងប្រទេសកាណាដា។

ជាពិសេសទៅទៀត​ រូបភាពទាំងនោះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីស្នេហាដ៏ផ្អែមល្ហែមរបស់តារាចម្រៀងរូបនេះ ដែលធ្វើឲ្យមហាជនឃើញហើយច្រណែនទៀតផង៕