ឌីជេក្តិបរំភើបញាប់ញ័រ​ខ្លាំង ក្រោយ​ទទួលបាន​សមាជិកថ្មីកូនស្រីម្នាក់ ប៉ុន្តែ​ត្រូវ​ចិញ្ចឹមក្នុងកែវសិន ​ព្រោះកើតមិនគ្រប់ខែ

តារាចម្រៀង​ និង​សម្តែងល្បី​ក្នុង​ព្រះរាជាណាចក្រកម្ពុជា គឺឌីជេក្តិប​ ដែលកំពុងមានប្រជាប្រិយភាព​យ៉ាង​ខ្លាំង ទាំងការ​សម្តែង​ និង​ចម្រៀង​រ៉េប​របស់លោក នាពេលនេះ​លោកមានក្តីរំភើបខ្លាំង​មែនទែន ដោយ​បាន​សមាជិកថ្មីកូន​ស្រីជាទីស្រឡាញ់ ប៉ុន្តែ​កូនស្រីរបស់លោកត្រូ​វដាក់រស់នៅក្នុង​កែវ​ជាច្រើនម៉ោងទៀត​ ព្រោះកើតមិនទាន់គ្រប់ខែ។

គ្រាន់តែកូន​បានកើតបានប៉ុន្មាន​ម៉ោង ឌីជេក្តិប​បានបង្ហោះសារលើបណ្តាញ​សង្គមហ្វេសប៊ុកថា «សូមសំពះគោរពដោយក្តីដឹងគុណ និងសូមអរគុណយ៉ាងក្រៃលែងអស់ពីទឹកចិត្តរបស់ខ្ញុំ ជូនចំពោះលោកគ្រូអ្នកគ្រូពេទ្យទាំងអស់នៅក្នុងមន្ទីរពេទ្យជប៉ុនក្រុងភ្នំពេញ សម្រាប់ការខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត នៅក្នុងការថែទាំ និងជួយសង្រ្គោះ​ជីវិតរបស់ប្រពន្ធកូនរបស់ខ្ញុំបាទដោយក្តីគោរព។

បន្ទាប់មកសូមគោរពអរគុណនូវទឹកចិត្តអាណិតស្រលាញ់ក៏ដូចជាការជូនពររបស់បងប្អូនមហាជន និងមិត្តភក្តិទាំងអស់ ដោយក្តីគោរពស្រលាញ់ពីខ្ញុំបាទ។ ពេលនេះកូនស្រីរបស់ខ្ញុំ «សំណាង បូរ៉ាន់ឍាមរា» គាត់កំពង់តែ ស្ថិតនៅក្នុងការសង្រ្គោះបន្ទាន់នៅដំណាក់កាលទី៣គឺការថែរក្សា និងចិញ្ចឹមដាក់នៅក្នុងកែវនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកឯប្រពន្ធរបស់ខ្ញុំ គឺសម្រាកនៅបន្ទប់លេខ២១៧មន្ទីរពេទ្យជប៉ុនក្រុងភ្នំពេញ។ ហើយសំណេរមួយនេះវាគឺជាផ្ញើសារ អរគុណ និងជូនពរដល់លោកគ្រូអ្នកគ្រូពេទ្យទាំងអស់ ដែលបានជួយសង្រ្គោះជីវិតរបស់ប្រពន្ធកូនខ្ញុំ រួមជាមួយបងប្អូនមហាជន និងមិត្តភក្តិបងប្អូនទាំងអស់គ្នា សូមឲ្យមានសុខភាពល្អសំណាងល្អរកស៊ីមានបាននិងមានសុភមង្គលគ្រប់ក្រុមគ្រួសារដោយក្ដីគោរពនិងដឹងគុណពីខ្ញុំបាទឌីជេក្តិបរបស់បងប្អូន»។

បន្ទាប់ពីការបង្ហោះសារ​របស់លោក​លើបណ្តាញ​សង្គមហ្វេសប៊ុក បានធ្វើឲ្យអ្នកគាំទ្ររបស់លោក បាន​បង្ហាញនូវការគាំទ្រ​យ៉ាង​ខ្លាំង​ និង​អបអរ​សាទ​រចំពោះ​លោក និង​ភរិយា ដែលបាន​សម្រាលដោយជោគជ័យ​ និងសុវត្តិភាព​៕