ស្អាតខ្លាំងណាស់! តោះទៅទស្សនា​ម៉ូតរ៉ូប Min Pechaya គ្រងពេលថតនៅបារាំងទាំងអស់គ្នា!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Min Pechaya ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺការតុបតែងខ្លួនរបស់នាងផ្ទាល់តែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាថៃរូបនេះ បានចេញដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីថតម៉ូតដាក់ក្របមុខឲ្យទស្សនាវដ្ដីដ៏ល្បីល្បាញមួយ ដោយក្នុងនោះគេបានឃើញនាងតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនិងម៉ូតរូ៉ូបដែលមានការច្នៃប្រឌិតពី ប៊្រេនល្បីៗជាច្រើន។

ហើយតាមរយៈការគ្រងឈុតរ៉ូបទាំងអស់នោះផងដែរ ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាសរសើរថានាងពិតជាស្រស់ស្អាតប្លែកខ្លាំងណាស់ អមដោយទេសភាព ដ៏ស្រស់ត្រកាល នៃទីក្រុងប៉ារីសទៀត កាន់តែធ្វើឲ្យរូបភាពនេះកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងងអស់គ្នា៖

អត្ថបទដោយ៖សុីវលី