ភ្ញាក់ផ្អើលខ្លាំង! ពេលឃើញតារាថៃប្រុសល្បីឈ្មោះ Nadech ទុកពុកមាត់បែបនេះ!(មានរូបភាព)

ពីមួយថ្ងៃទៅមួយថ្ងៃតារាសម្ដែងថៃប្រុសលោក Nadech Kugimiya ្កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺការតុបតែងខ្លួន និងរូបរាងដ៏ស្រស់សង្ហារបស់លោកផ្ទាល់នេះតែម្ដង។

ជាក់ស្ដែងថ្មីៗនេះតារាថៃប្រុសរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីគ្រប់គ្នាបានឃើញលោក ផ្លាស់ប្ដូរស្ទីលលេងខ្លួនដោយបានទុកពុកមាត់ ឡើងក្រាសមើលទៅពិតជាប្លែកខ្លាំងណាស់។

ក្នុងនោះផងដែរ មហាជនជាច្រើនក៏បាននាំគ្នាបញ្ចេញមតិ សរសើរថាពេលដែលលោក ទុកពុកមាត់បែបនេះមើលទៅក៏នៅតែសង្ហាមិនចាញ់ពេលធម្មតានោះទេ៕ តោះ! ចង់ដឹងថាប្លែកប៉ុនណានោះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី