រ៉ូមែនទិចណាស់! តារាថៃស្រី Mew Nittha ត្រូវគូស្នេហ៍រូបសង្ហាលត់ជង្គង់សុំរៀបការ!(មានរូបភាព)

កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីកញ្ញា Mew Nittha បានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជំនួសនាង ក្រោយពេលដែលគ្រប់គ្នាបានឃើញសង្សារបណ្ដូលចិត្តរបស់នាង លត់ជង្គង់សុំនាងរៀបការយ៉ាងរ៉ូមែនទិក។

ក្នុងនោះផងដែរ Mew បានផុសរូបភាពជាច្រើនសន្លឹក និងថែមទាំងសរសេរសាររៀបរាប់បន្ថែមទៀតផង «វាអាចនឹងលឿនបន្តិច ប៉ុន្តែខ្ញុំបាននិយាយថា យល់ព្រម»។ មិនត្រឹមតែប៉ុនណោះ សូម្បីតែគណនីអ៊ីនស្តារក្រាមម៉ាក់របស់ Mew ក៏បានផុសរូបដូចគ្នា ដោយភ្ជាប់ពាក្យមួយឃ្លាថា «ផុសរូបច្រើនបន្តិចហើយ! កូនស្រីលក់ចេញហើយចា៎»។

ពិតណាស់ក្រោយពេលអ្នកគាំទ្របានឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នារំភើបចិត្ត និងអបអរសាទរដល់ Mew និងគូស្នេហ៍ ហើយក៏សង្ឃឹមថានឹងទទួលបានដំណឹងល្អឆាប់ៗពីអ្នកទាំងពីរផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី