កប់! រ៉ាប៊ី ចេញបទថ្មី «កាយ» ស្ដាប់ហើយញាក់សាច់ ឯវីដេអូវិញសុិចសុីកប់តែម្ដង!(មានវីដេអូ)

ពិតណាស់មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីកញ្ញា រ៉ាប៊ី បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍នាង ពិសេសនោះតាមរយៈការបង្ហាញក្បាច់រាំក្នុងបទចម្រៀងញ៉ាក់កន្ទ្រាក់អារម្មណ៍ថ្មីៗរបស់នាង។

ក្នុងនោះផងដែរ ថ្មីៗនេះ រ៉ាប៊ី បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលសារជាថ្មី ក្រោយពេលដែលគ្រប់គ្នាបានឃើញបទចម្រៀងថ្មីមួយរបស់នាងមានចំណងជើងថា​ «កាយ» ដែលជាប្រភេទបទញាក់ ហើយចំពោះអត្ថន័យគឺនាងជាអ្នកសរសេរផ្ទាល់តែម្ដង។

តាមរយៈបទនេះផងដែរ ស្ដាប់ទៅពិតជាប្លែក ទាំងសាច់ភ្លេង ក្បាច់រាំពិតជាឡូយ អ្វីដែលពិសេសនោះគឺ រ៉ាប៊ី បានតុបតែងខ្លួនយ៉ាងស្រស់សុិចសុី ធ្វើឲ្យអ្នកទស្សនាមើលហើយសឹងតែក្ដៅខ្លួនគ្រប់គ្នាទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី