ស្របពេលរឿងភាគថ្មីរបស់ Davika កំពុងចាក់បញ្ចាំងតោះទៅស្គាល់ប្រវត្ដិខ្លះៗ របស់កញ្ញារូបស្រស់នេះបន្ដិចមើល

ជាការពិតទៅប្រិយមិត្តភាគច្រើនប្រហែលជាធ្លាប់បានស្គាល់តារាស្រីដែលមានរាងខ្ពស់ស្រឡូនមួយនេះរួចមកហើយ ប៉ុន្ដែដោយសារតែនាពេលថ្មីៗ នេះ រឿងភាគថ្មីរបស់នាងដែលមានចំណងជើងថា My Ambulance កំពុងតែចាក់បញ្ចាំងនៅប្រទេសថៃ ហើយក៏មានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ដូច្វេះហើយទើបពួកយើងចង់អោយប្រិយមិត្តស្គាល់ពីតារាស្រីរូបនេះអោយកាន់តែច្បាស់ជាងមុន។

តោះប្រិយមិត្តទៅអានទាំងអស់គ្នា៖

1 នាងមានឈ្មោះពិតថា Davika Hoorne និងមានឈ្មោះហៅក្រៅថា Mai

2 នាងកើតនៅថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 1992

3 នាងជាកូនកាត់ ថៃ-បែលហ្សិក

4 នាងមានកំពស់ 173 សង់ទីម៉ត្រ និងមានទម្ងន់ 52 គីឡូ

5 នាងបញ្ចប់ការសិក្សានៅសាកលវិទ្យាល៏យ Rangsit ផ្នែកសិល្បៈ

6 នាងចូលចិត្ត មើលខ្សែភាពយន្ដ និងជិះម៉ូតូ

7 Fern Pimchanok និង Mint Chalida មិត្តភក្ដិរបស់នាងមានដូចជា

8 នាងចាប់ផ្ដើមមានឈ្មោះបោះសំឡេងខ្លាំងនៅពេលដែលនាងបានសម្ដែងខ្សែភាពយន្តជាមួយលោក Mario​ Muarer ដែលមានចំណងជើងថា Pe Mak Prakhanong

9 នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយលោក Ter Chuntawit Thanasewee

 

អត្ថបទដោយ៖ ស្រីពេជ្រ