ក្រោយ​រៀបការបាន​ចំនួន​២ថ្ងៃ Justin បាន​នាំគូរស្នេហ៍​ដើរលេង​ជាសាធារណៈយ៉ាង​ផ្អែម​ល្ហែម​គួ​រឲ្យច្រណែន​ណាស់

បរទេស ៖ កាលពីពេលថ្មីៗនេះតារាច្រៀងប្រុសដ៏មានប្រជាប្រិយភាព Justin Bieber និងភរិយាជាទីស្រលាញ់ Hailey បានចំណាយលុយរាប់លានដុល្លារ ដើម្បីរៀបចំថ្ងៃរៀបការរបស់ខ្លួន ដែលធ្វើឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តិយសជាច្រើនចូលរួម។

មហាជនជាច្រើនពិតជាសរសើរដល់តារាប្រុសរូបនេះយ៉ាងខ្លាំង នៅក្នុងថ្ងៃរៀបការលោកពិតជាមានរូបសម្រស់ស្រស់សង្ហា ចោលការតែងខ្លួនបែបរញ៉េរញៃ កាត់សក់ថ្មី ជាមួយនឹងការស្លៀកពាក់យ៉ាងស្រស់សង្ហាយ៉ាងប្លែកភ្នែកតែម្តង។ ក្រោយរៀបការបាន២ថ្ងៃ គូស្វាមីភរិយាមួយគូនេះបានបណ្តើរគ្នាជាសាធារណៈ ទៅមើលកុន ញុំាអាហារនៅខាងក្រៅផ្ទះយ៉ាងផ្អែមល្ហែម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Justin ប្រែជាលេងស្ទាយ៍ចាស់ដូចដើម ពាក់ខោអាវរលុងៗវិញ ធ្វើឲ្យអ្នកគាំទ្រខកចិត្តមិនស្ទើរនោះទេ ព្រោះទើបតែបានឃើញលោកតែងខ្លូមសង្ហាដូចកាលពីមុនម្តង ពេលនេះក៏ប្រែមកដូចដើមិញ៕

Loading...