ស្ងាត់ៗ តួប្រុសក្នុងរឿងភាគដ៏ល្បីរបស់ចិន The Untamed បានមកដើរកម្សាន្ដនៅខេត្តសៀមរាប

ប្រិយមិត្តដែលនិយមតាមដានរឿងភាគបុរាណចិន ជឿជាក់ថាប្រហែលជាធ្លាប់បានទស្សនានូវរឿងភាគដ៏ល្បីដែលមានចំណងជើងថា The Untamed ជាមិនខាន ពីព្រោះវាជារឿងភាគដែលល្បីមិនធម្មតាក្នុងឆ្នាំ ២០១៩ នេះ ដែលមានអ្នកគាំទ្រយ៉ាងសន្ធឹកតាមបណ្ដាប្រទេសជាច្រើន រួមទាំងកម្ពុជាយើងផងដែរបានទស្សនាកំឡុងពេលដែលចាក់បញ្ចាំង។

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ តួប្រុសលោក Song Jiyang ដែលជាតួអង្គដ៏សំខាន់មួយរូបផងដែរ ដែលបានសម្ដែងក្នុងរឿងភាគនេះក៏បានមកធ្វើដំណើរកម្សាន្ដនៅខេត្តសៀមរាប។ រូបលោកផ្ទាល់ក៏បានបង្ហោះរូបភាពជាច្រើនក្នុងបណ្ដាញសង្គម Weibo របស់លោកផងដែរ។

តោះសាកទៅមើលរូបភាពដែលតារាប្រុសរូបនេះមកធ្វើដំណើរក្នុងខេត្តសៀមរាបបន្តិចទៅមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ