អីយ៉ា! ទើបឃើញស្និតស្នាលគ្នា ពេលនេះ អុីណូ និង តូតា ថតឈុតរៀបការយ៉ាងផ្អែមល្ហែមទៀត!(មានវីដេអូ)

កាលពីម្សិលមិញនេះ តារាចម្រៀងប្រុសសំបូរប្រជាប្រិយភាពលោក អុីណូ បានចាប់ដៃគ្នាជាមួយកញ្ញា តូតា សម្ដែងMV ជាមួយគ្នាលើកដំបូង និងបង្ហាញភាពស្និតសាលគ្នាធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។

ជាក់ស្ដែងស្រាប់តែពេលនេះ ធ្លាយរូបភាពថតសំអាងការរបស់អ្នកទាំងពីរ ដោយក្លាយខ្លួនជាកូនកម្លោះកូនក្រមុំយ៉ាងស្រស់ស្អាត មើលទៅពិតជាសក្ដិសមគ្នាខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះ អ្នកទាំងពីរបានសម្ដែងបែបផ្អែមល្ហែមនិងគ្នាដូចគូស្នេហ៍អញ្ចឹង ធ្វើឲ្យហ្វេនៗឃើញហើយទ្រាំមិនសរសើរមិនបាននោះទេ អ្នកខ្លះលួចច្រណែនទៀតផង។

គួរបញ្ជាក់ផងដែរថា​ នេះគ្រាន់តែជាសកម្មភាពថត MV ក្នុងបទចម្រៀងរបស់លោក អីុណូ តែប៉ុនណោះ ហើយមហាជនគ្រប់គ្នាក៏កំពុងតែទន្ទឹងរង់ចាំទស្សនាផងដែរ៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី