ផ្អែមល្ហែមណាស់! គ្រាន់តែ​​ឃ្លាតពី Kimberly បន្ដិចសោះ Mark ពោលពាក្យដូច្នេះទៅហើយ!

ជាការពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ខណៈពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Kimberly កំពុងតែមានភារៈកិច្ចបំពេញការងារនៅឯសហរដ្ឋអាមេរិក ហើយក៏កំពុងតែឃ្លាតឆ្ងាយពីគូស្នេហ៍ខ្លួនគឺលោក Mark Prin ផងដែរ។

យ៉ាងណាមិញទើបតែឃ្លាតគ្នាមិនបានប៉ុន្មានថ្ងៃផងដែរ ស្រាប់តែថ្មីៗនេះលោក Mark Prin បានទៅចូលរួមកម្មវិធីសម្ពោធ​រឿង​មួយ​ និងបានឆ្លៀតពេលបង្ហើបពីទំហំចិត្តស្រលាញ់របស់ខ្លួនទៅកាន់គូស្នេហ៍ នៅមុខមហាជននិងហ្វេនៗគ្រប់គ្នាថា ពេលនេះលោកពិតជានឹកកញ្ញា Kimberly ខ្លាំងណាស់។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនបានបង្ហាញអារម្មណ៍រំភើប និងសរសើរដល់ក្ដីស្រលាញ់របស់លោក Mark Prin ដែលមានចំពោះកញ្ញា Kimberly ពិតជាធំធេងខ្លាំងណាស់៕

អត្ថបទដោយ៖សុីវលី