អូហូ! កូនប្រុស ឱក សុគន្ធកញ្ញា បញ្ចេញស្នាមខួចមន្តស្នេហ៍លើថ្ពាល់ទាំងពីរច្បាស់ៗតែម្ដង!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលតារាចម្រៀងស្រីក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា សម្រាលកូនរួចមក មហាជននិងហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍អំពីជីវិតនៅក្នុងក្រុមគ្រួសាររបស់អ្នកនាង។

យ៉ាងណាមិញបើគិតមកដល់ថ្ងៃនេះ កូនប្រុសរបស់តារាស្រីរូបនេះ កើតបានរយៈពេលជិត១សប្ដាហ៍ហើយ ហើយក៏កំពុងតែទទួលការបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រួសារ ពិសេសស្វាមីរបស់អ្នកនាងផ្ទាល់នេះតែម្ដង។

មិនត្រឹមតែប៉ុនណោះមហាជនគ្រប់គ្នាក៏កំពុងតែ សរសើរពីរូបសម្រស់កូនប្រុសអ្នកនាង ឱក សុគន្ធកញ្ញា ដែលកើតមកមានមន្តស្នេហ៍ស្នាមខួចលើថ្ពាល់ទាំងសងខាងក្រឡង់ៗ មើលទៅពិតជាគួរឲ្យស្រលាញ់ និងចាប់អារម្មណ៍ខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី