ចង់ដឹងទេថាហេតុអ្វីបានជា Sunny Suwanmethanon ជាបុរសក្នុងក្តីស្រម៉ៃរបស់ស្រីៗជាច្រើននាក់ តោះមកស្គាល់ពីប្រវត្តិខ្លះៗរបស់តួឯកប្រុសដ៏សង្ហារនេះ

លោក Sunny Suwanmethanon ជាកូនកាត់៣សាសន៍ (ថៃ បារាំង សាំងហ្គាពួរ) កើតនៅថ្ងៃ ១៨ ខែឧសភា ឆ្នាំ១៩៨១ ។ ក្រោយចាប់អាជីពជាតារាសម្តែងក្នុងឆ្នាំ២០០៥ លោកបានក្លាយជាតួឯកប្រុសក្នុងខ្សែភាគយន្តដែលរកចំណូលបានរហូតដល់ ៨០លានបាតគឺរឿង Dear Dakanda ។

ហើយក្នុងឆ្នាំដដែលនេះ លោកបានទទួលរង្វាន់ BEST ACTOR AWARD ទៀតផង ! តែការដែលបានចូលរួមសម្តែងរឿង Dear Dakanda នេះគឺមិនងាយនោះទេ ព្រោះលោកត្រូវស្រកទម្ងន់ពី 80Kg មក 64Kg ឯណោះទម្រាំបានចូលថតរឿង។ ផ្ទុយទៅវិញក្នុងឆ្នាំ២០១២ លោកបានចូលរួមសម្តែងក្នុងរឿង Seven Something ដែលតម្រូវឱ្យលោកត្រូវឡើងទម្ងន់ពី 69Kg មក 80Kg ដើម្បីឱ្យសមនឹងតួអង្គ ។

ក្រៅពីអាជីពសម្តែង លោកក៏ជាអ្នកដឹកនាំរឿងមួយរូបផងដែរ ចំណែកសម្លេងលោកវិញក៏ពីរោះថែមទាំងចេះលេងហ្គីតាទៀតផង ។


អត្ថបទដោយ ៖ Sunstar