ពិរោះណាស់! ឱក សុគន្ធកញ្ញា បង្ហាញឈ្មោះផ្លូវការកូនប្រុសដំបូងរបស់ខ្លួនហើយ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលអ្នកនាង ឱក សុគន្ធកញ្ញា សម្រាលកូនប្រុសដំបូងរបស់ខ្លួនរួចមក ជីវិតគ្រួសាររបស់អ្នកនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលួចច្រណែនមិនស្ទើរនោះទេ។

ក្នុងនោះផងដែរ ធ្វើដែលកាន់តែធ្វើឲ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍នោះគឺ ពេលនេះតារាស្រីរូបនេះ បានបង្ហាញឈ្មោះជាផ្លូវការរបស់កូនប្រុសដំបូងខ្លួនហើយ ក្នុងនោះអ្នកនាងបានដាក់ឈ្មោះឲ្យគេថា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី។

នៅពេលលឺបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរដល់អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ដែលពូកែរកឈ្មោះដាក់ឲ្យកូនប្រុសរបស់ខ្លួនស្ដាប់ទៅពិតជាពិរោះខ្លាំងណាស់៕

អត្ថបទដោយ៖ស៊ីវលី