Joo Chul Hwan ត្រូវមហាជនរិះគន់ចំៗ ក្រោយពោលពាក្យបែបនេះដាក់ Goo Hara

លោក Joo Chul Hwan ត្រូវបានគេស្គាល់ថាជាសាស្ដ្រចារ្យដ៏ល្បីមួយរូបនៅក្នុងឯសាកលវិទ្យាល័យ AJou នៅឯប្រទេសកូរ៉េខាងត្បូង។

កាលពីថ្មីៗ កន្លងទៅនេះ នៅក្នុងសុន្ទរកថា លោកបានលើកឡើងពីការធ្វើអត្ដឃាតរបស់ Goo Hara ដែលជាអតីតសមាជិកក្រុមចម្រៀង Kara ថា នាងស្លាប់ក៏ព្រោះតែនាងមានផ្លូវចិត្តមិនរឹងមាំមិនអាចទ្រាំទ្រនឹងការបញ្ចេញមតិអាក្រក់ៗ របស់មហាជន។ លោកក៏បានបន្ថែមទៀតថា មនុស្សគ្រប់គ្នានឹងមានលទ្ធផលដូចជា Goo Hara បើពួកគេមានផ្លូវចិត្ដមិនរឹងមាំ។ លោកក៏បាននិយាយដោយជឿជាក់ថា បើតារាស្រីរូបនេះបានជួបលោក នាងប្រហែលជាមិនស្លាប់នោះទេ ខណៈពេលដែលលោកនៅតែទន្ទេញជាប់មាត់ នាងពិតជាទន់ខ្សោយ។

ក្រោយពីលោកបាននិយាយបែបនេះនៅក្នុងសុន្ទរកថារបស់លោក ក៏មានមតិជាច្រើន រួមទាំងសិស្សរបស់លោកបានរិះគន់ចំៗ ថាលោកជាបុគ្គលដែលគ្មានសុជីវធម៌ និងមិនគោរពដល់វិញ្ញាណក្ខ័ណអ្នកដែលបានចែកឋានទៅ៕

ប្រភព៖ Koreaboo

អត្ថបទដោយ៖ ស្រីពេជ្រ