កក់ក្តៅ​!​ តារាជើងចាស់ Chakrit ឆ្លៀតពេលទំនេរនាំគ្រួសារទៅលំហែកាយនៅកណ្តាលព្រៃប្រឹក្សា

តាំងពីលែងលះគ្នាជាមួយនិងនាង Woonsen Virithipa តា​​រាសម្តែងប្រុសលោក Chakrit Yamnarm បានរៀប​ការជាមួយនិងភរិយាថ្មីម្នាក់ឈ្មោះថា នាង Pattira Roongroj ហើយអ្នកទាំងពីរក៏មានកូនប្រុសជាមួយគ្នាម្នាក់ឈ្មោះថា Bodhi ។

ដើម្បីឱ្យកូនប្រុសបាននៅជិតធម្មជាតិ ទោះជារវល់នឹងការងារយ៉ាងណាក្តីក៏តារាជើងចាស់រូបនេះឆ្លៀតពេលនាំក្រុមគ្រួសារទៅលំហែកាយនៅកណ្តាលព្រៃប្រឹក្សាដែរ ។ គ្រួសារនេះពិតជាគួរឱ្យកក់ក្តៅព្រោះលោក Chakrit ឱ្យតែឆ្លៀតពេលបាន លោកតែងយកពេលទំនេរនោះទៅមើលថែកូនប្រុស ៕

អត្ថបទដោយ ៖ Sunstar

Loading...