វាសនាមើលមិនឃើញ! មុននឹងមានឈ្មោះល្បីដូចសព្វថ្ងៃ តារាសម្ដែងប្រុស Vengo Gao ធ្លាប់ធ្វើជា…

ជាការពិតណាស់ ភ័ព្វព្រេងសំណាងរបស់មនុស្សពិតជាមើលមិនឃើញមែន ។ ជាក់ស្ដែង មុននឹងមានឱកាសបានក្លាយខ្លួនជាតួឯកប្រុសក្នុងរឿង “Three life, Three world the Pillow Book” តារាសម្ដែងប្រុសដែលកំពុងមានប្រជាប្រិយភាពគួរសម Vengo Gao គឺជាមនុស្សសាមញ្ញម្នាក់ដែលមានស្រុកកំណើត Hei long jiang ប្រទេសចិន។ បន្ទាប់ពីទទួលបានលទ្ធផលក្នុងការសិក្សាមិនសូវល្អ លោកក៏បានសម្រេចចិត្តទៅធ្វើជា អ្នកដឹកជញ្ជូនឥវ៉ាន់។

ប៉ុន្ដែដោយហេតុថា រូបសម្រស់ និងកំពស់ (១៩៣ សង់ទីម៉ែត្រ) ហាក់ដូចជាអំណោយមកពីកំណើតទីបំផុតលោកក៏បានសម្រេចចិត្តដាក់ពាក្យប្រលងធ្វើជាតារាសម្ដែងនៅឯ Central Academy និងទទួលបានការចាប់អារម្មណ៍ពីតារាស្រីលំដាប់ A របស់ប្រទេសចិន YangMi និងផលិតកម្មរបស់នាង។

បែបនេះហើយទើបលោកមានឱកាសបានចេញសម្ដែងក្នុងរឿងភាគដំបូងដែលមានចំណងជើងថា Swords of Legends ក្នុងឆ្នាំ ២០១៤ ជោគជ័យធំបំផុតរបស់តារាសម្ដែងប្រុសរូបនេះ នៅពេលដែលបានសម្ដែងរឿង “Eternal Love” កាលពីឆ្នាំ ២០១៧  ដែលធ្វើឲ្យសន្ទុះនៃការគាំទ្ររបស់តារាប្រុសរូបនេះឡើងស្រឺតៗ រហូតដល់មានឱកាសក្ដោបក្ដាប់ជាតួុឯកប្រុសក្នុងរឿងភាគដ៏ធំមួយប្រចាំឆ្នាំ ២០២០ “Three life, Three world the Pillow Book”។

គួររំលឹកផងដែរថា រឿងភាគ “Three life, Three world the Pillow Book” គឺជារឿងភាគមួយដែលមានការទន្ទឹងរង់ចាំទស្សនាពីអ្នកគាំទ្រជាច្រើនមិនថាតែនៅក្នុងប្រទេសចិន រឺក៏ក្រៅប្រទេសនោះទេ ពីព្រោះរឿងភាគមួួយនេះជាវគ្គបន្ដពីរឿងភាគដ៏ល្បីបំផុតប្រចាំឆ្នាំ ២០១៧ “Eternal Love”៕

ប្រភព៖ jaynestars

អត្ថបទដោយ៖​ ស្រីពេជ្រ