មិនជឿកុំប្រមាថ ! Mai Davika ទិញផ្កាម្លិះ ៥០០០ ភួងទៅបួងសួងដល់ខេត្តឈៀងម៉ៃ

Mai Davika បានទៅខេត្តឈៀងម៉ៃព្រមជាមួយលោក Ter Chantawit , កញ្ញា Mint Chalida និង លោក Phupha ពេលមកដល់ទីក្រុងបាងកកវិញទើប Mai បានធ្វើបទសម្ភាសន៍ពីដំណើរកំសាន្តរបស់នាង ។ ទៅឈៀងម៉ៃលើកនេះគឺនាងទៅធ្វើបុណ្យ ទៅប៉ងប្រាថ្នារឿងការងារមិនទាក់ទងនឹងរឿងស្នេហាទេ នាងនិយាយថារឿងស្នេហាសូមទុកមួយឡែកសិន ។

Mai Davika តែងទៅបួងសួងជារៀងរាល់ឆ្នាំ កាលពីឆ្នាំកន្លងទៅនាងបានប៉ងប្រាថ្នារឿងការងារដោយសន្យាថានឹងជូនផ្កាម្លិះ៥០០ភួង តែពេលទៅដល់ឈៀងម៉ៃលើកនេះនាងបានទិញផ្ការហូតដល់៥០០០ភួងយកទៅបួងសួង ព្រោះគិតថាអ្វីដែលប៉ងប្រាថ្នាពីឆ្នាំកន្លងទៅបានប្រកបភាពជោគជ័យលើសពីអ្វីដែលនាងបានរំពឹងទុក។

 

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ sanook.com