គួរឲ្យសរសើរ! គ្រាន់តែទំនេរភ្លាម ឆាយ វីរៈយុទ្ធ ដឹកដៃភរិយាទៅលេងក្រៅប្រទេសភ្លែត!(មានវីដេអូ)

ជាការពិតណាស់ ក្រោយពេលដែលលោក ឆាយ វីរៈយុទ្ធ រៀបការកសាងគ្រួសារមក គេសង្កេតឃើញជីវិតប្ដីប្រពន្ធលោកពិតជាមានសុភមង្គលខ្លាំងណាស់ ស្របពេលនេះលោកក៏ទទួលបានចំណងដៃកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ផងដែរ។

យ៉ាងណាមិញប្រិយមិត្តក៏ដឹងដែរថា សព្វថ្ងៃនេះលោក ឆាយ វីរៈយុទ្ធ ពិតជាមានការមមារញឹកនិងការងាររបស់ខ្លួនខ្លាំងណាស់ តែកន្លងមកគ្រប់គ្នានៅតែសរសើរលោក ព្រោះលោកបានបំពេញតួនាទីជាស្វាមី និងឪពុកដ៏ល្អជានិច្ច ដោយលោកតែងតែចំណាយពេលវេលាសម្រាប់គ្រួសារសឹងតែគ្រប់ពេល។

ជាក់ស្ដែងថ្មីៗនេះ គ្រាន់តែលោកទំនេរពីការងារបន្ដិច ក៏ដឹកដៃភរិយាសំណព្វរបស់ខ្លួន ទៅដើរលេងកំសាន្តនៅឯប្រទេសកូរ៉េ និងបានថតរូបក៏ដូចជាវីដេអូផ្អែមល្ហែមជាច្រើនចែកជូនហ្វេនៗមើល ធ្វើឲ្យគ្រប់គ្នាឃើញហើយចង់លើសជាតិស្ករទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី