ថ្លៃកប់! បង្ហាញខ្លួនតែ ២ ម៉ោងសោះ តម្លៃខ្លួនរបស់ Lisa ដល់ទៅរាប់សែនដុល្លារ

Lisa ត្រូវបានអ្នកគាំទ្រ Kpop ភាគច្រើនស្គាល់ថាជាសមាជិកក្រុមចម្រៀងនារីដ៏ល្បីរបស់ប្រទេស កូរ៉េខាងត្បូង Blackpink មិនតែប៉ុណ្ណោះ រូបនាងក៏ជាសមាជិកដ៏លេចធ្លោមួយរូបដោយហេតុថានាងជាតារាចម្រៀងស្រីបរទេសទី ១ របស់ផលិតកម្ម YG។ ចាប់តាំងពីប្រឡូកក្នុងសិល្បះអស់រយៈពេលជាង ៣ ឆ្នាំ មក ប្រជាប្រិយភាពរបស់តារាស្រីរូបនេះ ក៏កើនឡើងជាលំដាប់រហូតដល់មានអ្នកចុច Follow ក្នុងបណ្ដាញសង្គម​ IG ជិត ២៩ លាននាក់។

យ៉ាងណាមិញ កាលពីថ្មីៗ កន្លងទៅនេះក៏មានប្រភពមួយបានបង្ហើបប្រាប់ឲ្យដឹងពីតម្លៃខ្លួនរបស់តារាស្រីសញ្ជាតិ ថៃ រូបនេះ នៅពេលដែលទទួលថតម្ដងៗ។

តោះទៅដឹងពីតម្លៃខ្លួនរបស់តារាស្រីរូបនេះបន្ដិចមើល៖

១. តម្លៃ១៦៥,០០០ដុល្លារ សម្រាប់ការចូលរួមកម្មវិធីរយៈពេល២ម៉ោង។

២. តម្លៃ ៣៣០,០០០ដុល្លារ សម្រាប់ការបង្ហាញមុខនៅក្នុងរឿងភាគទូរទស្សន៍ ក្នុងមួយភាគៗ។

៣. តម្លៃ ៤៩៥,០០០ដុល្លារ សម្រាប់ការបង្ហាញមុខនៅក្នុងខ្សែភាពយន្តបញ្ចាំងរោងកុន។

៤. តម្លៃ ៦៦០,០០០ដុល្លារ សម្រាប់ការធ្វើជាអ្នកតំណាងឲ្យប៊្រេនមួយ។

ជាងនេះទៅទៀត កាលពីថ្មីៗ កន្លង ប្រទេសចិនក៏បានអញ្ជើញនាងទៅធ្វើជាគ្រូបង្វឹកក្បាច់រាំនៅក្នុងកម្មវិធី «Idol Producer» ដែលតម្លៃខ្លួនរបស់នាងត្រូវបានគេបង្ហើបថាដល់ទៅ ៤លានដុល្លារ ឯណោះ សម្រាប់ការថតពេញមួយកម្មវិធីនេះ៕

អត្ថបទដោយ៖ ស្រីពេជ្រ