មើលរូបភាពនេះបានដឹងថាស្វាមី ឱក​ សុគន្ធកញ្ញា ស្រលាញ់និងមើលថែកូនខ្លួនខ្លាំងប៉ុនណា!(មានរូបភាព)

ចាប់តាំងពីពេលដែលកំពូលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា​ សម្រាលបានកូនប្រុសដំបូងរបស់ខ្លួនមក យើងសង្កេតឃើញក្រុមគ្រួសារអ្នកនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ជាពិសេសនោះគឺនោះគឺស្វាមីរបស់អ្នកនាង តែងតែដើរតួនាទីជាស្វាមីដ៏ល្អ មើលថែអ្នកនាងនិងកូនគ្រប់ពេលវេលា។

ជាក់ស្ដែងថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសសើរដ៏ស្វាមីតារាស្រីរូបនេះ តាមរយៈរូបភាពមួយសន្លឹកដែលអ្នកនាងបង្ហោះក្នុងបណ្ដាញសង្គម បង្ហាញពីសកម្មភាពស្វាមីកំពុងតែអង្គុយមើលកូន ដោយស្នាមញញឹម ពោលពេញដោយក្ដីស្រលាញ់ មើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាបញ្ចេញមតិសរសើរ និងរំភើបចិត្តចំពោះអ្នកនាង ដែលមានស្វាមីដែលបំពេញតួនាទីជាស្វាមីនិងឪពុកដ៏ល្អសម្រាប់កូនបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី