នរណាក៏សរសើរដែរ ពេលឃើញកញ្ញា សុខ ពិសី តុបតែងខ្លួនក្នុងឈុតប្រពៃណីលើកនេះ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាចម្រៀងល្បីឈ្មោះកញ្ញា សុខ ពិសី ដែលតែងតែទទួលបានការគាំទ្រខ្លាំង ពិសេសនោះគឺតាមរយៈរូបសម្រស់ដ៏ស្អាតស្រស់របស់នាងនេះតែម្ដង។

យ៉ាងណាមិញមិនត្រឹមតែមុខមាត់ស្រស់ស្អាតនោះទេ សូម្បីតែការតុបតែងខ្លួនរបស់តារាស្រីរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ មិនថាការតុបតែងខ្លួនបែបសម័យឬក៏បែបប្រពៃណីនោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះកញ្ញា បានបង្ហាញខ្លួនជាមួយនិងឈុតប្រពៃណីយ៉ាងស្រស់ស្អាត ជាមួយនិងការផាត់មុខបែបទន់ភ្លន់ ធ្វើឲ្យមហាជនបានឃើញហើយពោលពាក្យសរសើរថាលង់ស្រលាញ់គ្រប់ៗគ្នា៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី