កប់ខ្លាំងណាស់! ស្វាមី អេនជី ឲ្យកាដូនាឡិកាដាំពេជ្រតម្លៃ៧ពាន់ដុល្លារសម្រាប់កាដូចូលឆ្នាំចិន!(មានរូបភាព)

ជាការពិតណាស់ ទោះបីជាពេលនេះអតីតតារាចម្រៀងអ្នកនាង អេនជី លែងបង្ហាញខ្លួនក្នុងវិស័យសិល្បៈក៏ពិតមែន តែអ្នកគាំទ្រជាច្រើនរបស់អ្នកនាងនៅតែចាប់អារម្មណ៍អ្នកនាងខ្លាំងដដែល ពិសេសនោះគឺតាមរយៈជីវិតរស់នៅប្រចាំថ្ងៃផ្ទាល់នេះតែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះអ្នកនាងបានធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញអ្នកនាងបង្ហាញកាដូអាំងប៉ាវសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន ដែលស្វាមីអ្នកនាងជូនគឺជានាឡិកាដៃពណ៌ក្រហម ដាំពេជ្រភ្លឺចែងចាំង មានតម្លៃទៅដល់៧,២០០ដុល្លារឯណោះ។

ក្រោយពេលឃើញបែបនេះមហាជនជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ និងរំភើបចិត្តជំនួសអ្នកនាង អេនជី ដែលទទួលបានកាដូដ៏ស្រស់ស្អាតនិងមានតម្លៃពីសម្រាប់បែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី