មន្ត្រីកាំកុង​ត្រូល​ខេត្ត​ឧត្តមានជ័យ បន្តត្រួតនំបញ្ចុក​ និង​គ្រឿង​បន្លែ​នំបញ្ចុក​នៅផ្សារសំរោង ដើម្បី​សុវត្ថិភាព​ការ​បរិភោគ​

38

ឧត្តរមានជ័យ ៖ ក្រោយពីមានការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមហូបនំបញ្ចុកនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ បានធ្វើឲ្យពលរដ្ឋខេត្តឧត្តរមានជ័យ មានអ្នកបរិភោគនំបញ្ចុកមានការកើនឡើងខ្លាំង ដោយនៅតាមហាងលក់នំបញ្ចុកតាមបណ្តាស្រុក ក្រុង និងនៅតាមទីជនបទនានា នៃខេត្តមានមនុស្សម្នានាំគ្នាហូបនំបញ្ចុក យ៉ាងច្រើនធ្វើឲ្យអ្នកលក់បានប្រាក់ចំនេញញញឹមបិទមាត់មិនជិតនោះទេ។

ដោយគិតគូរពីសុវត្ថិភាពម្ហូបអាហារ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្ត រួមជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានសហការគ្នា ចុះពិនិត្យមើលទំនិញ និងបន្លែល្បោយនំបញ្ចុក និងទំនិញមួយចំនួនទៀត នៅក្នុងផ្សារសំរោង ក្រុងសំរោងដើម្បី រកមើលសារធាតុគីមី និងអនាម័យក្នុងការផលិតក្នុងគោលបំណងដើម្បី ធានាឲ្យបានចំពោះសុវត្ថិភាពជូនអ្នកបរិភោគ។

លោក ខាន់ រ៉ាត់ បានថ្លែងថា ក្នុងការចុះពិនិត្យនោះជំនាញកាំកុងត្រូលខេត្ត បានធ្វើការពិនិត្យ និងធ្វើតេស្តបឋមទៅលើ បន្លែជាល្បោយនំបញ្ចុក និងមុខទំនិញជាច្រើនមុខទៀត។

Loading...

ដោយក្នុងនោះ មន្ត្រីជំនាញយើងរកមិនឃើញមានសារធាតុគីមីនោះទេ ហើយលោកបានណែនាំឲ្យបងប្អូនអាជីវករយើងនៅថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ ត្រូវនាំយកបន្លែល្បោយនំបញ្ចុកធម្មជាតិ យកមកលក់ ដាច់ខាតកុំយកបន្លែល្បោយដែលមានសារធាតុគីមី ដែលនាំឲ្យហូបទៅប៉ះពាល់ដល់សុខភាព៕

Loading...
TodaySharing News

FREE
VIEW