BREAKING NEWS! ស្លុតចិត្ត! បុរសម្នាក់ ធ្លាក់ពីលើ ផ្សារទំនើប AEON ១ ស្រស់ៗ!

បុរសម្នាក់បានធ្លាក់ពីលើជាន់ទី៤​ នៃអាគារផ្សារទំនើប AEON ទី១ ដោយមិនទាន់ដឹងមូលហេតុ​ ជាករណីឃាតកម្ម ឬ ជាករណីអត្តឃាតនោះទេ បង្កការភ្ញាក់ផ្អើលឡើង​កាលពីម៉ោងជិត១១យប់ នាថ្ងៃទី០៦ ខែមករា​ ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លវព្រះសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។

សពបុរសខាងលើ នៅមិនទាន់មានអ្នកស្គាល់អត្តសញ្ញាណនៅឡើយទេ អាយុជាង២០ឆ្នាំ។

តាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្តកិច្ចឲ្យដឹងថា នៅវេលាម៉ោងខាងលើ គេបានឃើញបុរសម្នាក់ធ្លាក់ពីលើផ្សារទំនើប ជាន់ទី៤ បោកក្បាល ហើយអ្នកដែលបានឃើញនាំគ្នាស្ទុះចេញទៅមើល ឃើញបុរសម្នាក់នោះដេកស្ដូកស្ដឹង និងមានឈាមហូរចេញពីក្បាល​ តែមិនមានអ្នកណាហ៊ានប៉ះពាល់ទេ។

សមត្តកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុផងដែរ​ តែខាងក្រុមសន្តិសុខផ្សារទំនើប AEON មិនអនុញាតិអោយក្រុមអ្នកយកព័ត៌មានចុះផ្ដិតយករូបភាពនោះឡើយ ហាក់បីដូចជា​មានការលាក់បាំង មិនឲ្យក្រុមអ្នកសារព័ត៌មានដឹងពីមូលហេតុនឹងដំណើររឿងនេះឡើយ។

ជនរងគ្រោះភិនភាគ​ស្លៀកពាក់​ខោខ្លី អាវយឺត​ដៃខ្លីពណ៌ខៀវ និងមិនមែនជាបុគ្គលិកផ្សារទំនើប AEON នោះទេ គឺប្រជាពលរដ្ឋដើរមកពីខាងក្រៅ ឡើងទៅលើជាន់ទី៤ លោតសម្លាប់ខ្លួនតែម្តង។

បច្ចុប្បន្ន​សពកំពុង រង់ចាំខាងសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យ​ និងធ្វើ​កោសល្យវិច័យ​ រួចរងចាំស្វែងរក​បងប្អូន ឬ សាច់ញាតិ ក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ ខេ​ម​ប៉ូឌា​ភ្លើស​ញ៉ូ