តោះក្រឡេកមក​មើលខេត្ត​ត្បូង​ឃ្មុំ​ ជាខេត្ត​ដែល​វិស័យ​អចលទ្រព្យ​កំពុង​ទាក់ទាញ​អ្នកវិនិយោគគ្រប់ទិសទី​

ខេត្តត្បូងឃ្មុំត្រូវបានបង្កើត ​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន១ និង​ស្រុក​ចំនួន៦ ពី​ខេត្ត​កំពង់ចាមគឺ ក្រុងសួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់។

ជាក់ស្តែង ខេត្តមួយនេះកំពុងតែមានការអភិវឌ្ឍបណ្តើរៗ ដែលធ្វើឲ្យតម្លៃ​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​​មា​ន​សន្ទុះ​ឡើង​ខ្លាំង​មែន ពិសេស​ដី​ដែល​ស្ថិត​នៅ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ដី​នៅ​ទីរួមខេត្ត​។

លោក សារី អ៊ីសា បានឲ្យដឹងថា ទីរួមខេត្តត្បូងឃ្មុំ​ជាទី​តាំង​សម្រាប់​តំបន់​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល និង​សាលាខេត្ត ដូច​ជា គម្រោង​សាងសង់​មណ្ឌល​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ ប្រមូល​ម្តុំ​ដោយ​សំណង់​អគារ​រដ្ឋបាល សំណង់​លំនៅ​ឋាន តំបន់​កម្សាន្ត​បែប​ប្រវត្តិសាស្ត្រ និង​ប្រមូលផ្តុំ​ដោយ​អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប ជិត​មន្ទីរពេទ្យ​រដ្ឋ និង​សាកលវិទ្យាល័យ​ជាដើម។

វិស័យអចលនទ្រព្យនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ មានការរីកចម្រើនលឿនស្ទើរតែមិនគួរឲ្យជឿ ជាពិសេសវិស័យដីឡូត៍មានសន្ទុះយ៉ាងខ្លាំង មានក្រុមហ៊ុនពុះដីឡូត៍ជាច្រើនលេចឡើងនៅខេត្តត្បូងឃ្មុំ ជាមួយនិងតម្លៃទៅតាមតំបន់។

បច្ចុប្បន្ន​នេះ​មាន​ក្រុ​មន​ហ៊ុន​ចន្លោះ​ពី៣០ទៅ៤០​ កំពុងតែ​ចូល​មក​វិនិយោគ​នៅក្នុង​ខេត្ត​ថ្មីនេះ​ ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​លក់​ និង​មាន​ការ​សាងសង់​បុរី​ផង​ដែរ​ ដែល​វា​ជាផ្នែក​មួយ​យ៉ាង​សំខាន់​នៅក្នុង​ការ​អភិវឌ្ឍ​ និង​ទាក់ទាញ​ប្រជាពលរដ្ឋ​ ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ចូល​មក​រស់នៅ​កាន់តែ​ច្រើន​។

បើយោងតាមរយៈ អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​មានប្រសាសន៍​ ​ថា​ នៅក្នុង​រយៈពេល៣​-៥ឆ្នាំខាងមុខ​ ប្រជាពលរដ្ឋ​នឹង​ចូល​ទៅ​រស់នៅ​ក្នុង​ទីរួមខេត្ត​ត្បូងឃ្មុំ​រាប់​ម៉ឺន​នាក់​ ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​កាន់តែ​ច្រើន​ កំពុង​ចូល​មក​វិនិយោគ​ក្នុងទឹកដីខេត្តត្បូងឃ្មុំ។

យ៉ាងណាមិញ លោក បានបញ្ជាក់ដែរថា ក្រុមហ៊ុនអចលនទ្រព្យដែលទៅវិនិយោគនៅក្នុងទឹកដីខេត្តត្បូងឃ្មុំមួយចំនួនដែលមានអញ្ញាប័ណ្ឌពីឃុំ សង្កាត់ ឬស្របច្បាប់ ហើយក៏មានក្រុមហ៊ុនអចលនទ្រព្យមួយចំនួនទៀតធ្វើការវិនិយោគ ដោយគ្មានការអនុម័តពីសំណាក់អជ្ញាធរ នៅក្នុងតំបន់ផងដែរ ដូចនេះ ត្រូវចេះស្វែងយល់ឲ្យបានច្បាស់ មុនពេលសម្រេចចិត្តទិញ៕