ខេត្តកំពង់ស្ពឺ​កំពុង​រីកចម្រើនផ្នែកអចលនទ្រព្យ​ បច្ចុប្បន្នគម្រោងធំៗ​ បានចាប់ផ្តើម​បង្កើតឡើង​ស្ទើរមិនគួរ​ឲ្យជឿ​សោះ

កំពង់ស្ពឺចម្ងាយ៤៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺមានព្រំប្រទល់ ​ខាងកើត​ជាប់​នឹង​ខេត្តកណ្តាល និង​តាកែវ ខាងត្បូង​ជាប់​នឹង​ខេត្តតាកែវ និង​ខេត្តកំពត ខាងលិច​ជាប់​នឹង​ខេត្ត​ព្រះសីហនុ ខាងជើងជាប់នឹងខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់។

កំពងស្ពឺ​ជាខេត្តកណ្តាលនៃខេត្ត​ ដែលមានសក្តានុពលទេសចរណ៍​ កំពត និង​ព្រះសីហនុ បានរីកមុខមាត់​ជាលំដាប់​នៅពេលបច្ចុប្បន្ន​នេះ ដោយ​សារ​មានអ្នកវិនិយោគគិន​ចិន​ច្រើន ហើយ​បាន​សម្លឹងមើលខេត្ត​កំពង់ស្ពឺ​ ដែលកំពុង​តែមានការ​វិនិយោគ​មជ្ឈមណ្ឌលកម្សាន្តធំ​បំផុត​លើពិភព​លោកយើងនេះ។

ក្រុមហ៊ុនចំនួន៣មកពីប្រទេសស្វីស ហុងកុង និងប្រទេសសឹង្ហបូរី បានប្រមូលទិញដីជាច្រើនហិកតាសម្រាប់ផែនការវិនិយោគបង្កើតមណ្ឌលកម្សាន្តលំដាប់ពិភព ស្ថិតក្នុងតំបន់បឹងវល្លិប្រេង ដែលជាប់ព្រំប្រទល់រវាងស្រុកសំរោងទង នឹងស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺ។

គម្រោងខាងលើនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅជុំវិញតំបន់ ដោយការ ផ្តល់ការងារបម្រើសេវាផ្សេងៗ​ជាច្រើនកន្លែងក្នុងកំរៃឈ្នូលខ្ពស់គួរសម្យ។ ក្រៅពីគម្រោង ខាងលើនេះកំពង់ស្ពឺ នឹងមានអគារភ្លោះផងដែរ ដែលអគារភ្លោះ​នេះទី១ មាន​កម្ពស់៣២ជាន់​ និងទី​២ មាន​​កម្ពស់៦៤ជាន់ ដោយ​មាន​​ផ្សារ​ទំនើប អគារ​ការិយាល័យ និង​​កន្លែង​​កម្សាន្ត​ជាដើម​។

គួរជម្រាបផងដែរថា ​ក្រុមហ៊ុន​ចិន​ចំនួន​១២ នឹង​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​ជ្រើស​យក​ខេត្តកំពង់ស្ពឺ​ ធ្វើជា​ទីតាំង​សម្រាប់​បង្កើតជា​រោងចក្រ ដែល​អាច​បង្កើត​ការងារ​ដល់​កម្មករ​ប្រមាណ​១២​ម៉ឺន​នាក់​៕