មហាសេដ្ឋី​អលចនទ្រព្យ​ពិភព​លោក​ ៖ បើអ្នកមិ​នមានផ្ទះ​ចូលសម្លឹងមើលអ្នក​នៅជុំវិញខ្លួនសិន​

0 87

អ្នក​ទិញ​អចលនទ្រព្យ​ជា​ជន​ជាតិ​ចិន ​បាន​ចំណាយ​ជាង​២ម៉ឺន៤ពាន់លាន​ដុល្លារ ​លើ​អចលនទ្រព្យ​ក្នុង​ប្រទេស​អូស្រ្តាលី ដែលធ្វើឲ្យអូស្រ្តាលីក្លាយជា​ប្រភព​ធំជាង​គេ​បំផុត​នៃ​ក្រុម​អ្នក​ទិញ​ជា​ជន​ជាតិ​បរទេស​នៅ​​អូស្រ្តាលី។

បើតាមរយៈ សារព័ត៌មាន realestate.com.au បានឲ្យដឹងថាតម្លៃផ្ទះល្វែងនៅទីក្រុងទាំងពីរនៃប្រទេសអូស្រ្តាលី កំពុង​តែមានការធ្លាក់តម្លៃ ដែលអ្នកអភិវឌ្ឍន៍ផ្ទះល្វែងមហាសេដ្ឋីលោក Harry Triguboff បានព្រមានថា ឆ្នាំនេះអាចនឹងអាក្រក់ជាងឆ្នាំ2018 សម្រាប់ទីផ្សារផ្ទះសម្បែងនៅទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន។

ស្ថាបនិកក្រុមហ៊ុន Meriton បានអំពាវនាវឱ្យបញ្ចុះពន្ធដើម្បីរារាំងអ្នកទិញបរទេសឱ្យត្រលប់ចូលទីផ្សារវិញហើយសម្រា​​​​ប់ប្រជាជន វ័យក្មេងដើម្បី អាចទទួលបានប្រាក់ចំណូល ដើម្បីទិញផ្ទះ ដែលអូស្រ្តាលីពឹងផ្អែកទាំងស្រុងលើជនជាតិចិន (អ្នកទិញ) ភាពយឺតយ៉ាវទាំងនេះត្រូវតែប៉ះពាល់ដល់សេដ្ឋកិច្ចធំទូលាយ។

រួមទាំងប្រទេសជប៉ុនដែលប្រជាជន​នៅ​ក្នុង​ប្រទេស​ជប៉ុន កំពុង​ដាក់​លក់​ផ្ទះ​ក្នុង​តម្លៃ​ថោក​ខ្លាំង​បំផុត ហើយ​ខ្លះ​ទៀត​ចែក​ជូន​ឥតគិតថ្លៃ​តែម្ដង ដោយសារតែ​ភាព​សម្បូរ​ផ្ទះ​បោះបង់​ចោល​ច្រើន​ពេកនៅឆ្នាំ២០១៨ និងនៅប្រទេសថៃដែលកំពុងតែជួបនិងបញ្ហានូវការផ្គត់ផ្គង់ខុនដូលើសពីតម្រូវការ។

ចំណែកសំណង់ផ្ទះល្វែងនៅកម្ពុជាកំពុងមានសក្កានុពលដែលមានការសាងសង់នៅតំបន់សំខាន់ជាច្រើនមិនថាទាំងនៅ ក្នុងក្រុង ឬជាយក្រុង និងរួមទាំងបណ្ដារខេត្តផ្សេងទៀតនោះទេគឺមានការសាងសង់កើនឡើងជាងលំដាប់។

ការសាងសង់មានការកើនឡើងស្របពេលកម្ពុជា មានការកើនឡើងខាងតម្រូវការលំដ្ឋានផងដែរនោះ យើងក៏ឃើញថាតម្លៃផ្ទះល្វែងក៏មានការកើនតម្លៃដូចគ្នាផងដែរ។ ហើយនៅដើមឆ្នាំ២០១៩ នេះកម្ពុជានៅតែមានការកើនឡើងនូវតម្លៃផ្ទះដដែលពុំទាន់ឃើញថា មានបញ្ហាអ្វីនៅឡើយ​ដែលធ្វើឲ្យតម្លៃផ្ទះនៅកម្ពុជាធ្លាក់ចុះ៕

Loading...