សល ច័ន្ទដាលីន មកជាថ្មីម្តងទៀតថតសិចស៊ីឡើងកប់តែម្តង (មានរូបជាច្រើន)

កញ្ញា សល ច័ន្ទដាលីន មកជាថ្មីម្តងទៀតនាងបង្ហាញសកម្មភាពលើកនេះលេងថតទំហឹងដោយបង្អួតសម្រស់សិចស៊ីរបស់នាងធ្វើឱ្យមហាជនចាប់អារម្មណ៍និងកក្រើកលើបណ្តាញសង្គម។

គ្រាន់តែផេកហ្វេសប៊ុកទាំងក្រុមអ្នកថតនិងតារាម៉ូដែលបង្ហោះរូបថ្មីកញ្ញា សល ច័ន្ទដាលីន ប៉ុន្មានថ្ងៃនេះជាប់គ្នាធ្វើឱ្យមហាជនិងជាពិសេសអ្នកគាំទ្ររបស់នាងនាំគ្នាមើលហើយប្រុសៗពេញចិន្តបង្អួតសិចស៊ីជាថ្មីទៀត ដោយលេងស្លៀកឈុតប៊ីគីនីយ៉ាងសិចស៊ីកាចប្លែកពីមុន។

កញ្ញា សល ច័ន្ទដាលីន ប្រាប់កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ឱ្យដឹងថា នាងសប្បាយចិត្តនៅពេលដែលទទួលការគាំទ្រ ការបង្ហាញសម្រស់នូវ សកម្មភាពថ្មីរបស់នាង ហើយនាងបានថតជាច្រើនម៉ូដ ប៉ុន្តែសម្រេចពេលនេះចេញបានតែបួនរូបប៉ុណ្ណោះ។ នៅសល់រូបថ្មីជាច្រើនឈុតទៀត នាងបង្ហាញឱ្យទស្សនិកជនបានឃើញសមត្ថភាពរបស់ននាងបន្ថែមទៀត។ នាងក៏អគុណការគាំទ្រពីអ្នកតាមដានរបស់នាងផងដែរ។


ខាងក្រោមរូបកន្លងមក៖

សូមមបញ្ជាក់ថា កញ្ញា សល ច័ន្ទដាលីន ពិតជាគួរឱ្យសរសើរដែលមានទេពកោសល្យ ជាតារាម៉ូដែលក្លាហានហ៊ានបញ្ចេញសមត្ថភាព និង ដងខ្លួនដ៏សិចស៊ី បង្ហាញទៅកាន់មហាជននិងពិភពលោក។

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នាងបានលេងកាយវិការបញ្ចេញភាពសិចស៊ីស្ថិតក្នុងឈុតប៊ីគីនីស្បែកខ្លា ត្រូវបានមហាជននិងជាពិសេសប្រុសៗនាំគ្នាលាន់មាត់សរសើរនាងមានរូបស្លីមស្អាត ហើយអ្វីដែលសរសើរខ្លាំងនោះគឺ ត្រគាករបស់នាងពេញរូបពេញរាងសមជាតារាម៉ូដែល។ ប្រុសៗដែលបានឃើញនាងស្លៀកប៊ីគីនីបាននាំគ្នាលាន់មាត់ប្រើភាសាថា “GOAL”។

សូមរំលឹកផងដែរ កញ្ញា សល ច័ន្ទដាលីន មានអាយុ ២៣ ឆ្នាំ,កម្ពស់ ១,៦៧ ម៉ែត្រ មកពីខេត្ត ត្បួងឃ្មុំ ធ្លាប់ដចូលរួមប្រឡងកម្មវិធី Miss Universe Cambodia ឆ្នាំ ២០១៩ ប៉ុន្តែនាងមិនទទួលបានជ័យលាភីឡើយក្នុងដណ្តើមមគុមួយនេះ ប៉ុន្តែនាងនៅតែឈរជើងក្នុងវិស័យបង្ហាញម៉ូតមិនបោះបង់ឡើយ។

ជាមួយគ្នានេះ ពិតជាធ្វើឱ្យទស្សនិកជនប្លែកភ្នែក និង ស្ទើរតែមិនជឿថា រូបថតសិចស៊ីប៉ុស្តិ៍នេះគឺជានាង ហើយនាងហ៊ានថតសិចស៊ីបែបនេះធ្វើឱ្យផ្ទុះការគាំទ្រពីសំណាក់មិត្តសិល្បៈ និង បណ្តាញសង្គមហ្វេសប៊ុក៕