អីយ៉ា! ឆ្លៀតពេលកូនមិននៅ Margie និងស្វាមី លេងសុទ្ធតែអញ្ចឹងៗក្នុងអាងទឹកហ្មង!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែសព្វនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Margie មានកូនភ្លោះ២រូបហើយក៏ពិតមែន តែនាងនិងស្វាមីនៅតែផ្អែមល្ហែមគ្នាខ្លាំង ដូចកាលនៅក្រមុំកម្លោះដដែល។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ជាមួយនិងរូបភាពមួយសន្លឹករបស់អ្នកនាង បង្ហាញពីភាពស្និតស្នាលបែបសុីអារម្មណ៍ ឱបគ្នានៅក្នុងអាងហែលទឹក យ៉ាងស្អិតរមួត អមជាមួយនិងទេសភាពនៅមាត់សមុទ្រយ៉ាងស្រស់ស្អាត ឃើញហើយនរណាក៏ពោលពាក្យសរសើរគ្រប់ៗគ្នាដែរ។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ កាន់តែបញ្ជាក់ឲ្យឃើញថាគូស្នេហ៍មួយគូនេះ កាន់តែស្រលាញ់គ្នាខ្លាំងឡើងៗ ទោះបីជាពេលមានកូន២រូបហើយក៏ដោយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី