ស្អាតហើយចិត្តល្អទៀត! ហុិន ច័ន្ទនីរ័ត្ន បរិច្ចាទថវិការផ្ទាល់ខ្លួនទៅមន្ទីរពេទ្យគន្ធបុប្ផារហូតដល់…

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ពិធីការិនីស្រីរូបស្រស់កញ្ញា ហុិន ច័ន្ទនិរ័ត្ន ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ និងសរសើរពីទេពកោសល្យសិល្បៈរបស់នាង រួមទាំងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងទៀតផង។

ដោយឡែកស្រាប់តែថ្មីៗនេះ នាងកាន់តែធ្វើឲ្យមហាជនជាច្រើនផ្ទុះការសរសើរខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញទឹកចិត្តដ៏ប្រពៃរបស់នាង ដោយបានចំណាយថវិការផ្ទាល់ខ្លួនរហូតដល់២០០០ដុល្លារ ធ្វើការបរិច្ចាទទៅកាន់មន្ទីរពេទ្យគុន្ធបុប្ផា ដែលថវិការនេះនាងបានមកពីការលក់សម្លៀកបំពាក់មួយទឹករបស់នាងផងដែរ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរតារាស្រីរូបនេះ មិនត្រឹមតែស្រស់ស្អាតនោះទេ ហើយថែមទាំងមានទឹកចិត្តដ៏ល្អខ្លាំងទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី