អបអរសាទរ! Noly ចូលរោងការជាមួយគូដណ្ដឹងហើយ តោះទៅមើលទិដ្ឋិភាពទាំងអស់គ្នា!(មានវីដេអូ)

ក្រោយពេលភ្ជាប់ពាក្យជាច្រើនខែរួចមក តារាចម្រៀង Original Song លោក Noly ក៏សម្រេចចិត្តចូលរោងការជាមួយនិងគូដណ្ដឹងនៅថ្ងៃនេះហើយ ហើយកម្មវិធីប្រព្រឹត្តទៅយ៉ាងអធិកអធមទៀតផង។

ក្នុងនោះផងដែរ អ្វីដែលហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍គឺគ្រប់គ្នាបានឃើញ សម្រស់តារាប្រុសរូបនេះ និងគូដណ្ដឹងពីគ្រងឈុតកូនកម្លោះកូនក្រមុំពិតជាស្រស់ស្អាតនិងសក្ដិសមគ្នាខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ និងជូនពរតារាប្រុសរូបនេះ និងភរិយាកាន់តែស្រលាញ់គ្នាផ្អែមល្ហែមខ្លាំងឡើងៗ ក្រោយពេលរៀបការរួច៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនរូបភាពខាងនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី