ខួបស្នេហា៨ឆ្នាំ Bella និង​ Weir បង្ហោះរូបក្នុងបណ្ដាញសង្គម ធ្វើឲ្យហ្វេនៗជ្រួលជ្រើម!(មានរូបភាព)

ជាការពិតណាស់រយៈពេល៨ឆ្នាំហើយ ដែលតារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Bella Ranee និងលោក Weir Sukollawat មានទំនាក់ទំនងស្នេហាជាមួយនិងគ្នា ហើយអ្នកទាំងពីរក៏តែងតែបង្ហាញភាពផ្អែមល្ហែម ឲ្យគ្រប់គ្នាបានឃើញនិងច្រណែនយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងសម្រាប់ថ្ងៃខួបស្នេហាគម្រប់៨ឆ្នាំនេះ គ្រប់គ្នាបានឃើញ Bella បង្ហោះរូបភាពជាមួយបាច់ផ្ការដែលជូនទៅ Weir និង Weir ក៏បានបង្ហោះរូបភាពជាមួយបាច់ផ្ការដែលជូនទៅកាន់ Bella ផងដែរ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយរំភើបនិងសកម្មភាពមួយនេះរបស់អ្នកទាំងពីរខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ ហ្វេនៗជាច្រើនទៀត ក៏បាននាំគ្នាចូលរួមអបអរ និងជូនពរគូស្នេហ៍មួយគូនេះ ក្នុងថ្ងៃខួបស្នេហាគម្រប់៨ឆ្នាំនេះផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី