ស្អាតជាប់លំដាប់ថ្នាក់កំពូលជួរមុខ Aum Patcharapa នៅតែមានអ្នកវាយប្រហាររិះគន់មុននិង comment បាត់ដោយគ្មានដាន!!! មានរូបភាព

តារាសម្ដែងឆ្នើម Aum Patcharapa រាជនីនៃសម្រស់សូម្បីតែពេលវេលាក៏មិនអាចសម្លាប់ឬវាយប្រហារនាងបានឡើយ អ្នកដែលស្អាតពេញបរិបូណ៌របស់នារីៗទូទាំងប្រទេស ស្អាតគ្រប់យ៉ាងនេះហើយនៅឡើយតែមានអ្នកវាយប្រហារបានទៀត

អាចនិយាយបានថាស្អាតទម្លុះអេក្រង់គ្រប់ពេលគ្រប់វេលាស្រាប់ទៅហើយ​សម្រាប់តារាលំដាប់ជួរមុខ Aum Patcharapa ត្រូវទទួលស្គាស់ពិតមែនថានាងស្អាតជាអមតៈពិតមែន យ៉ាងជាក់ស្ដែងសាម៉ីខ្លួនក៏ទើបតែបង្ហាញប្រតិទិនរបស់ប៉ុស្ដិ៍លេខ 7សម្រាប់ឆ្នាំដើម្បីឲ្យហ្វេនៗបានទស្សនា ធ្វើឲ្យអ្នកគាំទ្ររបស់នាងនាំគ្នានិយាយសម្លេងតែមួយថាស្អាតមិនផ្លាស់ប្ដូរ មានតែស្អាតឡើងរាល់ថ្ងៃ

តែក្នុងចំណោមពាក្យសរសើរទាំងអស់និងក៏នៅមានពាក្យរិះគន់ខ្លះជារឿងធម្មតា ដោយហេតុការណ៍កើតឡើងនៅក្នុង IG របស់អ្នកគ្រប់គ្រងហើយក៏ជាមិត្តស្និតស្នាលរបស់កញ្ញា Aum គឺបង A ដែលបានយករូបនាងទៅផុសក្នុង IG របស់ខ្លួន ហើយក៏មានអ្នកចូលទៅ comment ជាច្រើនរាប់មិនអស់

តែមានអ្នកបណ្ដាញសង្គមម្នាក់ដែលបានចូលទៅ comment ថា “កញ្ចាស់ក្បាលហើយតែក៏ចូលចិត្ត” ធ្វើឲ្យគ្រប់គ្នាដែលចូលទៅអានឆ្ងល់ថាស្អាតល្អឥតខ្ចោះយ៉ាងនេះហើយនៅត្រូវគេវាយប្រហារទៀត មុននិង comment និងបាត់ទៅដោយគ្មានបន្សល់ទុកដាន

អត្ថបទដោយ : នីត្តា