មកមើលសម្រស់ដ៏ស្រស់ស្អាតរបស់តួឯកស្រីថ្មី Anna Glucks របស់ប៉ុស្តិ៍លេខ ៧ថៃវិញមើល!

នៅក្នុងវិស័យសិល្បៈកំសាន្តរបស់ប្រទេសថៃ ឃើញមានតារាប្រុសស្រីស្រស់ស្អាតជាច្រើនបានកំពុងមានឈ្មោះបោះសំលេងយ៉ាងខ្លាំង។ ហើយក៏មានតារាក្មេងៗដែលទើបនឹងរះឡើងបន្ថែមជាច្រើន ក្នុងវិស័យភាពយន្តថៃ។

ថ្មីៗនេះ ក៏លេចមុខតារាស្រីថៃថ្មី មានមុខមាត់ដូចកូនកាត់គឺ Anna Glucks កំពុងតែបង្ហាញនូវភាពស្រស់ស្អាត និងវត្តមានក្នុងទូរទស្សន៍ថៃល្បីល្បាញប៉ុស្តិ៍លេខ ៧ ផងដែរ។

បើក្រឡេកតែមួយភ្លេត ហ្វេនៗអាចនឹងច្រលំថាជាកូនកាត់បរទេស ក៏ប៉ុន្តែការពិតគឺនាងគឺជាកូនថៃសុទ្ធសាធតែម្តង។ ចង់ដឹងថារូបសម្រស់ស្រស់ស្អាតកំរិតណា ទើបធ្វើអោយមានការចាប់អារម្មណ៍ពីទស្សនិកជនច្រើនយ៉ាងនេះ សូមទស្សនានៅខាងក្រោមនេះ៖