មានឈ្មោះជាមេម៉ាយកូនមួយមែនពិតតែ Aff Taksaorn លែងមួយស្ទាយនេះគឺថាដូចក្រមុំទើបតែស្ទុះធំ 16ឆ្នាំចឹងស្អាតអស់ទាស់!!! មានរូបភាព

Aff Taksaorn លែងដូចមុនទៀតហើយ ផ្លាស់ប្ដូរស្ទាយពីនារីត្រឹមត្រូវទន់ភ្លន់មកប្រែកាយជានារីហឹរៗ ម្ដង ព្រមជាមួយ caption ចាក់ដោតដួងចិត្តអ្នកគាំទ្រគ្រប់គ្នា

ចង់ប្រាប់ថាជាការប្រែកាយរបស់អ្នកម៉ាក់ស្អាត Aff Taksaorn  ពីស្រ្ដីរាបរយត្រឹមត្រូវមកក្លាយជាស្រ្ដីរោលរាលសើចក្អាក់ក្អាយប្លែកតែម្ដង ព្រោះថាមិនមែនរោលរាលធម្មតាតែ​ Aff លួចស៊ិចស៊ីតិចៗដោយការបញ្ចេញដើមទ្រូងបែបភ្លឹបភ្លេតៗធ្វើឲ្យបេះដូងញាប់ញ័រអស់ហើយ ប៉ុណ្ណឹងមិនគ្រប់គ្រាន់នៅមានស្ទាយបែបក្មេងៗដោយចងសក់ទីទុយ គ្រប់គ្នាដែលបានឃើញក៏នាំគ្នាចូលទៅនិយាយថាអូហូៗៗ អោយពេញ 100ពិន្ទុតែម្ដង

រូបភាពរបស់អ្នកម៉ាក់ Aff ថាស្អាតថាស៊ិចស៊ីថាក្មេងហើយតែនៅឡើយមាន​ caption ចាក់ដោតទៀតថា “ត្រឹមជាអ្នកមា៉ក់ក្នុងអេក្រង់ តែធ្វើយ៉ាងទើបបានធ្វើជាមនុស្សក្នុងដួងចិត្ត” ហើយក្រោយមកទៀតក៏បានប្រាប់ថាមិនមែនជាគំនិតខ្លួនឯងតែជាគំនិតរបស់មិត្តភ័ក្ដ “ផ្គត់ផ្គង់ caption ដោយក្រុមឡានកង់ដប ជំនាន់34”

អត្ថបទដោយ : នីត្តា